ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកគាស់ក្រឡ បានទទួលព័ត៌មានពីប្រជាជនក្នុងភូមិអោយដឹងថា មានករណីធ្វើឣត្តឃាត ដោយចងកសម្លាប់ខ្លួនកើតឡើងចំនួន២លើក បណ្តាលឲ្យបុរស២នាក់ស្លាប់បាត់បង ជីវិត ។
យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹងថា ករណីទី១ ៖ កើតឡើងនៅចំណុចភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ។ ជនរងគ្រោះឈ្មោះ ព្រំ សុភ័ក្រ ភេទប្រុស ឣាយុ៣៣ឆ្នាំ រស់នៅភូមិឃុំខាងលើ។ តាមការសួរបំភ្លឺពីក្រុមគ្រួសារ សាច់ញាតិ បានបញ្ជាក់អោយដឹងថា ជនរងគ្រោះមានវិបត្តិ គ្រួសារ រវាងប្តីប្រពន្ធ ព្រោះប្រពន្ធ ទៅរកស៊ីនៅភ្នំពេញ ។
ករណីទី២ ៖ កើតហេតុនៅចំណុចវត្តឆ្នាល់មាន់ ស្ថិតក្នុងភូមិឆ្នាល់មាន់ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។ ជនរងគ្រោះឈ្មោះ ទុំ កូវិនដា ភេទប្រុស ឣាយុ៣០ឆ្នាំ រស់នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ បានមកលេងឪពុកម្តាយ ដាក់ពោងលោតនៅវត្តឆ្នាល់មាន់។ ជនរងគ្រោះទី២នេះ គឺបណ្តាលមកពីវិបត្តិ គ្រួសារព្រោះប្តីប្រពន្ធ ទើបតែលែងលះគ្នា ។
ដោយឆ្លងតាមការចុះត្រួតពិនិត្យ នៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះទាំងពីរនាក់ សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះទាំងពីរនេះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យ តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ៕