អាណោចអាធមណាស់! ស្រ្តីម្នាក់គៀប នឹងម៉ាសុីនកិនកៅស៊ូ រហូតដល់ស្លាប់

0

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១មានករណី ឧប្បត្តិហេតុស្លាប់មនុស្ស១នាក់នៅចំណុច រោងចក្រកិនកៅស៊ូ ក្នុងក្រុមហ៊ុនដុងណាយ អភិវឌ្ឍន៍កៅស៊ូក្រចេះ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមស្នងការដ្ឋាន នគរបាលខេត្ដ ក្រចេះ បានអោយដឹងថា ស្រ្តីរងគ្រោះឈ្មោះ ម៉ាក់ សុផស អាយុ៥០ឆ្នាំ ជាកម្មកររោងចក្រក្រុមហ៊ុន។

នគរបាលខេត្ដ ក្រចេះ បានអោយដឹងទៀតថា ជនរងគ្រោះបានលូកដៃចូលបិតទឹកម៉ាស៊ីន ហើយក៏រុំកន្សែងជាប់និងករអូស ចូលម៉ាសុីន បណ្តាលអោយម៉ូទរ័ ទាញដៃស្តាំ ជនរងគ្រោះចូលគៀប និងមីញ៉ុងម៉ាសុីន រហូតធ្វេីអោយស្លាប់ បាត់បងជីវិត នៅនិងកន្លែង ៕