ធ្វើជាងកាត់សក់ មិនសូវកាក់កប បែកគំនិត លួចកាបូប

0

ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៣កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរឫស្សីទី១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទលួចកាបូបនៅចំណុចការាសផ្ញើម៉ូតូ ផ្លូវលេខ១៨២ ភូមិ ២ សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ។

ដែលជនសង្ស័យឈ្មោះ ផុន វិសាល ភេទ ប្រុស អាយុ២៩ឆ្នាំ មុខរបរជាងកាត់សក់ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវមិនចាំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ផេង ដាណែត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន មានទីលំនៅផ្ទះលេខ១៣៤ ផ្លូវលេខ៩ សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះសមត្ថកិច្ចបានប្រគល់កាបូបឱ្យវិញ៕