នឹកស្មានមិនដល់! បម្រុងយកឡាន ដើម្បីរៀបចំអីវ៉ាន់ ទៅការមិត្តភក្តិ ជ្រុលចង្កូតទៅបុកក្មេងស្រី អាយុ៣ឆ្នាំម្នាក់ ស្លាប់

0

ភ្នំពេញ ៖ ជារឿងនឹកស្មានមិនដល់ និងដោយខ្វះការប្រុងប្រយ័ត្ន បុរសម្នាក់បើករថយន្តបត់បម្រុង យកទៅដាក់មុខផ្ទះ ដើម្បីរៀបចំអីវ៉ាន់ធ្វើដំណើរទៅខេត្តកំពត បានជ្រុលទៅបុក រួចកិនចំពីលើក្បាលបណ្តាល ឲ្យស្លាប់ពេលបញ្ជូន ដល់មន្ទីពេទ្យ។

ហេតុការណ៍នេះកើតឡើង នៅម៉ោងជាង ១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ស្តិតនៅក្នុងបុរីលឹម ឈៀងហោ តាមបណ្តោយផ្លូវលេខ២ ផ្ទះលេខ១៨ A1EO ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពក្មេងស្រី ឈ្មោះ អូ អាត់នីតា អាយុ៣ឆ្នាំ មានស្រុកកំណើតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ បានរត់លេងនៅមុខផ្ទះ ជិតនិងកន្លែងកើតហេតុ ស្រាប់តែភ្លាមៗ នោះដែរ ក៏មានបុរសម្នាក់ បានបើករថយន្តម៉ាក ម៉ាសស្តា មួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2-BG 0831 បានបើកទៅមុខគោលបំណង ប្រុងនិងបត់ យករថយន្តទៅដាក់ និងមុខផ្ទះ ដើម្បីរៀបចំអីវ៉ាន់ ទៅការមិត្តភ័ក្ត នៅខេត្តកំពត ខណៈបើកមកដល់ ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតបុក ទៅលើក្មេងស្រី អាយុទើបតែ៣ ឆ្នាំម្នាក់រួចកិនពីលើចំក្បាល បណ្តាលឲ្យរងរបួសធ្ងន់ តែជាអកុសលបានស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ ចំណែក ម្ចាស់រថយន្តបង្ក ត្រូវឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ រងចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយ។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋាន បានចុះមកដល់ រួចបានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ខណ្ឌដង្កោ ចុះមកទីតាំងកើតហេតុធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នា ពេលក្រោយតាមផ្លូវច្បាប់ ចំណែកសពជនរងគ្រោះ ក្រោយធ្វើកំណត់ហេតុ រួចសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕