Home សង្គម លើកទី២ហើយ! ចោរថ្លើមធំសូម្បីឡាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ចតនៅមុខផ្ទះ ក៏ហ៊ានលួចកាច់កញ្ចក់ និងយកដុំថ្មវាយបំបែកដែរ (Video)

លើកទី២ហើយ! ចោរថ្លើមធំសូម្បីឡាន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ចតនៅមុខផ្ទះ ក៏ហ៊ានលួចកាច់កញ្ចក់ និងយកដុំថ្មវាយបំបែកដែរ (Video)

0

ភ្នំពេញ៖ នេះជាលើកទី២ ហើយដែលរថយន្តរបស់លោក ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី ត្រូវចោរលួចកាច់កញ្ចក់ និងយកដុំថ្មវាយបំបែកកញ្ចក់ខាងស្តាំ ដល់មុខផ្ទះតែម្ដង កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ ដែលធ្វើឲ្យលោកព្រួយបារម្ភ ពីសុវត្ថិភាពក្នុងការរស់នៅ ។

លោក ដួង តារា បានសរសេរលើគេហទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនថា «លើកទី២ហើយ ដែលចោរមកបំផ្លាញដល់ផ្ទះ ភ្ញាក់ពីគេងឃើញរថយន្ត ត្រូវបានបំផ្លាញដោយចោរ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ ខ្ញុំសារកាមេរ៉ា មើលយប់មិញរវាងម៉ោង ១៖៣០នាទីយប់ មានចោរពាក់ម៉ាស់ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង ហើយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំ ដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ ។ កាលពីខ្ញុំមកនៅទីនេះដំបូង ក៏ធ្លាប់មានចោរចូលពី លើដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបាន កើតឡើងសម្រាប់ខ្ញុំ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ» ៕

Previous articleបិទសិប្បកម្មផលិតពពុះសណ្តែក ២ទីតាំង នៅស្រុកខ្សាច់កណ្តាល បណ្តោះអាសន្ន ក្រោយលួចផលិតដាក់សារធាតុគីមី (Video)
Next articleគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម សម្ងំនៅក្នុងដីយ៉ាងស្រស់ញញឹម