មិនទុកយូរ! កម្មករពីរនាក់ ដែលមើលថែមាន់ ក្នុងកសិដ្ឋានផ្ទុះ ជំងឺផ្តាសាយបក្សី ត្រូវបានយកសំណាកទៅពិនិត្យ

0

ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ខែមករា ឆ្នាំ២០២១ បានយកសំណាកកម្មករពីរនាក់ ដែលមើលថែមាន់ ក្នុងកសិដ្ឋានចិញ្ចឹមមាន់ មានផ្ទុះជំងឺផ្តា សាយបក្សីH5N1 នៅភូមព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ទៅពិនិត្យ ។នេះបើយោងតាមហ្វេសប៊ុកផេក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានចុះមកយកសំណាក កម្មកររពីរនាក់ ដែលមើលថែមាន់ ក្នុងកសិដ្ឋាន ដែលមានផ្ទុះជម្ងឺផ្តាសាយ H5N1នៅភូមព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ ទីក្រុងភ្នំពេញ។

សូមជម្រាបជូនថា កម្មករ២នាក់ ដែលជាអ្នកថែ និងប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉ន បញ្ញាអាយុ២១ ឆ្នាំ និង ឈ្មោះខនជីវ័នអាយុ២៨ឆ្នាំ ។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាល ខេត្តបាត់ដំបង បានអោយដឹងថា សុខភាពកម្មករទាំងពីរនាក់ នេះល្អធម្មតា ពុំមានរោគសញ្ញា បង្ហាញគួរអត់ សំគាល់នោះទេ។

លោកបញ្ជាក់ថា ក្រោយយកសំណាក ពួកគេហើយលោកបាន ណែនាំ មិនអនុញ្ញាតអោយកម្មករទាំងពីរនេះដើរទៅណានោះទេគឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្ត លើសំណាកសិន ថាមានឆ្លងជំងឺផ្តាសាយ H5N1 ប្ញអត់ ។
លោកបញ្ជាក់ថាជម្ងឺផ្តាសាយ H5N1 ជាប្រភេទជំងឺឆ្លង ពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថា មានការឆ្លងពី មនុស្សទៅមនុស្ស នោះទេ។

សូមបញ្ជាក់ថាបើតាមលោក ហូណាម ម្ចាស់កសិដ្ឋានអោយដឹងថាកសិដ្ឋាននេះ ចិញ្ចឹមមាន់១ខែមកហើយ ដែលនាំចូលពូជ ពីក្រុមហ៊ុនមួយ របស់ប្រទេសវៀតណាមចំ នួន១៣០០ក្បាល និងមាន់ស្រែ២០០ក្បាល ទាកប៉ាជាង២០០ក្បាល និងក្ងានមួយចំនួន ។

តាមកម្មករ មើលថែផ្ទាល់ បានបញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ ពីថ្ងៃទី៣១ មករា ដល់ថ្ងៃទី៥ មករាគឺងាប់ ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះ ត្រូវបានមន្រ្តីជំនាញ បានចុះមកណែនាំអោយកប់ចោល និងបានបាញ់ថាំសម្លាប់ មេរោគ ជុំវិញកសិដ្ឋានផងដែរ។

សូមបញ្ជាក់ថា លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា នេះដល់បណ្តាញព័ត៌មានក្នុងស្រុកថា លទ្ធផលធ្វើតេស លើសំណាកសត្វមាន់ ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង បានអំពាវនាវពលរដ្ឋ បើឃើញមាន់ឈឺប្ញងាប់ខុស ប្រក្រតីនិងសង្ស័យកើត ជម្ងឺផ្តាយសាយ សូមរាយការណ៍ ជាបន្ទាន់មកកាន់អជ្ញាធរមូលដ្ឋាន និងមន្រ្តីការិយាល័យបសុព្យាបាល ប្ញមន្ទីរកសិកម្មផ្ទាល់ ដើម្បីចុះអន្តរាគមន៍ភ្លាមៗ ៕