Home សង្គម រកឃើញ ពលករខ្មែរ ទើបមកពីថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩

រកឃើញ ពលករខ្មែរ ទើបមកពីថៃម្នាក់ទៀត ឆ្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ  បានប្រកាសពីការរកឃើញ ពលករខ្មែរម្នាក់ទៀត ដែលទើបត្រឡប់មកពី ប្រទេសថៃ បានឆ្លងជំងឺកូវីដ១៩និងត្រូវដាក់ឲ្យព្យាបាល នៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ខណៈមិនមានករណីជាសះស្បើយឡើយ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៦ មករា២០២១នេះ អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជា សរុបមានចំនួន៣៨៣នាក់ និងអ្នកព្យាបាល ជាសះស្បើយចំនួន៣៦២នាក់ ខណៈអ្នកកំពុង សម្រាកព្យាបាលមានចំនួន២១នាក់៕

Previous articleខ្មាន់កាំភ្លើង បាញ់សម្លាប់ប៉ូលិស ព្រហ្មទណ្ឌកម្រិតស្រាល មិនមែនជាយោធិននៅបញ្ជាការដ្ឋានទ័ពពិសេស នោះទេ
Next articleវិធានការរារាំង ការវាយប្រហារ តាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូន លេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ