ទៀតហើយ! ប្រទះឃើញសាកសពស្ត្រីម្នាក់ ត្រូវបានគេយកទៅផ្លុងចោល នៅចិញ្ចើមផ្លូវជាតិ លេខ១

0

ភ្នំពេញ៖ហេតុណ៍ការដ៏គួរអោយភ្ញាក់ផ្អើលទាំងព្រឹកមួយ ដោយប្រជាពលរដ្ឋប្រទះឃើញ សពស្ត្រីម្នាក់ មិនស្គាល់អត្តសញ្ញាណត្រូវបានគេយកផ្លុងចោល នៅចំណុចកំណាត់ផ្លូវជាតិ លេខ១ ស្ថិតនៅភូមិត្នោតច្រុះ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី៤ខែមករាឆ្នាំ២០២១។

សមត្ថកិច្ចនគរបាល ស្រុកព្រះស្តេច បានឲ្យដឹងថាដោយមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថាមានស្ត្រីម្នាក់ដេកស្លាប់នៅចិញ្ចើមផ្លូវជាតិលេខ១ ក្នុងបន្លាសង្ឃ័រទើបកម្លាំងនគរបាលស្រុក សហកាណ៍ជាកម្លាំងជំនាញ ព្រហ្មទណ្ឌខេត្តដើម្បីចុះស្រាវជ្រាវ លើករណីនេះ។

សមត្ថកិច្ចបានបន្តថា ខណៈនេះនៅទីតាំងកន្លែងកើតហេតុកំពុងហ៊ុមពទ្ធ័ ដើម្បីពិនិត្យសាកសព មិនទាន់ពីសត្តសញ្ញាណស្ត្រីនោះទេ។