ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសឲ្យដឹងថាបើគិតត្រឹមល្ងាចនេះមានពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ហើយត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ខណៈបើតាមការឲ្យដឹងពីវិទ្យាស្ថានប៉ាស្ទ័រថ្ងៃនេះ អាចមានអ្នកឆ្លង លើសជាង១០នាក់។
តាមរយៈសារ ពិសេសបន្ទាន់មួយ ផ្ញើជូនជនរួមជាតិខ្មែរទាំងអស់ពាក់ព័ន្ធ ស្ថានភាពជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបញ្ជាក់ថា ” មកដល់ម៉ោង៥ល្ងាចនេះ គឺយើងមានឆ្លង៦នាក់ បើតាមវិទ្យាស្ថានប៉ាស្ទ័រ ឲ្យដឹងនៅមានការសង្ស័យ ច្រើនទៀតដែលអាចថ្ងៃនេះយើងមាន អ្នកឆ្លងអាចកើនលើស ជាង១០នាក់“៕