ភ្នំពេញ៖ ជនសង្ស័យជាចោរប្លន់ ៤នាក់ ដែលធ្វើសកម្មភាពជិះឡាន និងម៉ូតូ វាយប្លន់យកម៉ូតូ របស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចស្រុកឧដុង្គ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។
សមត្ថកិច្ច ថ្លែងថា ចោរប្លន់ទាំង៤នាក់ នេះ ត្រូវបានឃាត់ខ្លួននៅចំណុចផ្ទះឈ្មោះ ទឹម ផល្លា ស្ថិតនៅភូមិផ្សាត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ក្រុមចោរប្លន់ទាំងនេះ បានធ្វើសកម្មភាពដោយជិះឡាននិងម៉ូតូ ធ្វើសកម្មភាពវាយប្លន់យកម៉ូតូ នៅចំណុចស្រុកឧដុង្គ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ៕



