ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថាមិនមានករណីវិជ្ជមាន កូវីដ១៩ ថ្មីនៅកម្ពុជាទេ និងមានអ្នកជំងឺចំនួន២នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចាកចេញ ពីមន្ទីរពេទ្យ ខណៈរយៈពេល៣ថ្ងៃ ជាប់គ្នាកន្លងមកនេះ មិនមានអ្នកឆ្លងកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»នោះទេ ។
គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣៥៩នាក់ (ស្រី ៨៤នាក់ និងបុរស ២៧៥នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០នាក់៕