ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ បានលើកឡើងពីការហួសចិត្តមួយ ក្រោយឃើញប្រជាពលរដ្ឋ យកគ្រាប់រ៉ុកកែតនិងគ្រាប់មីន ធ្វើជាស្លាកសញ្ញាកំណត់ព្រំដី និងចង្អុលទិសព្រំដីព្រោះវា នាំឲ្យបង្កគ្រោះថ្នាក់ខ្លាំងណាស់។
តាមរយៈបណ្ដាញហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហេង រតនា បានបញ្ជាក់ «យកគ្រាប់រ៉ុកកែតនិងគ្រាប់មីន ធ្វើជាស្លាកសញ្ញាកំណត់ព្រំដី និងចង្អុលទិសព្រំដីហ្នង! ល្មមឈប់ប្រព្រឹត្តិបែបហ្នឹងទៅ ព្រោះនាំគ្រោះថ្នាក់ខ្លួន ឯង គ្រោះថ្នាក់អ្នកដទៃ នាំការអប់រំក្មេងៗគិតខុស និងជាពិសេសវាខុសច្បាប់ហ្នង» ៕


