ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានជូនដំណឹងពីការពន្យារពេល នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដែលគ្រោងរៀបចំនៅថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ទៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ។
គួរបញ្ជាក់ថា សម្រាប់ កាលបរិច្ឆេទ ប្រឡងបាក់ឌុបជាក់លាក់ ក្រសួងអប់រំមិនទាន់ ប្រកាសឱ្យដឹងនៅឡើយទេ។
