អាណិតណាស់! យុវជនម្នាក់ រអិលជើងធ្លាក់ចូល ម៉ាស៊ីនកិនក្រដាស បណ្តាលឲ្យស្លាប់ភ្លាមៗ 

0

ភ្នំពេញ៖ នៅវេលាម៉ោង ៧:៣០ ព្រឹកថ្ងៃទី១៩ ខែវិច្ឆកា ឆ្នាំ២០២០នេះ  មានករណីយុវជនម្នាក់ បានរអិលជើងធ្លាក់ចូលម៉ាស៊ីនកិនក្រដាស នៅក្នុងសិប្បកម្មផលិតក្រដាសមានឈ្មោះ ហុង ស៊ីង ស្តិតនៅក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

តាមរបាយការណ៍ របស់កម្លាំងអាវុធខេត្ត បានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ ឆុន យុត ភេទប្រុស អាយុ១៧ ឆ្នាំ ជាកម្មករបម្រើការងារ នៅក្នុងសិប្បកម្មផលលិតក្រដាស មួយកន្លែង ឈ្មោះ ហុង ស៊ីង មានទីលំនៅភូមិហនុមាន ឃុំក្រាំង ស្រុកបាទី ខេត្តតាកែវ ។

មូលហេតុ បណ្តាលមកពីជនរងគ្រោះ បានរអិលចូលខ្សែពានម៉ាស៊ីនកិន កំទិចក្រដាស បានស្លាប់ភ្លាមៗ នៅនិងកន្លែងកើត ហេតុតែម្តង ។

បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕