ភ្នំពេញ៖ ហេតុការណ៍គួរអោយភ្ញាក់ផ្អេីលមួយ បន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ (ស. ន) អាយុ៣០ឆ្នាំ រស់នៅស្រុកសំពៅលូន បានទៅ ដាក់ពាក្យបណ្តឹង ពីករណីដែលមានក្រុមជន សង័្សយនាំទៅ ចែកមាស ចែកប្រាក់ ដែលគេ រេីស បានហេីយនៅទីបំផុតខ្លួន គាត់ទទួល បាន(សំណសុទ្ធ) មួយកូនថង់ នៅចំណុចផ្សារដេីមអំពិល ក្នុងមូលដ្ឋាន ស្រុកសំពៅលូន ខេត្តបា ត់ដំបង ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០។
យោងតាម ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានអោយដឹងថា បន្ទាប់ពីបញ្ហានេះកេីតឡេីងភ្លាមៗ អ្នកប្រេីប្រាស់បណ្តាញសង្គម បានធ្វេីការផ្ស្វព្វផ្សាយ ចែករំលែ កយ៉ាងសកម្មអំពីរឿងនេះ ដោយថា ជាករណីជនសង័្សយដាក់ថ្នាំសណ្តំ ដោះយកទ្រព្យសម្បត្តិពី ជនរងគ្រោះទៅវិញ ។ ការផ្សព្វ ផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់ ជា ហេតុនាំបង្កទៅ ជា បាតុភាព(បង្កការភ័យខ្លាច និងបង្កេីតឱ្យមាន ភាពអាប់ អួរ)នៅក្នុងបរិយាកាសសង្គមទីវិញ។
ដោយពិនិត្យឃេីញ ស្ថានភាពបែបនេះ អនុវត្តតា ម មតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំធ្វេីការ ស្រា វជ្រាវលេីករណីនេះជាបន្ទាន់ ហេីយទីបំផុតទៅទេីបដឹងច្បាស់ថា ការពិតជារឿងក្រុមជនសង័្សយ ដេីតួជាអ្នករេីស បានកាបូបមាសប្រាក់ ហេីយបានឱ្យជនរងគ្រោះឃេីញ រួចឈានទៅ ដល់ការកំណត់បែងចែកគ្នា នៅទីកំបាំងពីបក្សពួកគេ ដែលដេីរតួជាម្ចាស់ កាបូបប្រាក់នោះ ។ អ្វីដែលត្រូវបានមកជាចំណែករបស់ជនរងគ្រោះគឺជា គ្រាប់ (សំណសុទ្ធ)ដែលគេច្រកក្នុងថង់ក្រណា ត់ ព៌ណក្រហម បន្លំថាជាគ្រឿងខ្សែក រីឯចំណែកដែលក្រុមជនសង័្សយ ទទួលបានពីជនរងគ្រោះ គឺមានខ្សែក ខ្សែដៃ ចិញ្ចៀន កងដៃ ប្រាក់បាត ប្រា ក់រៀលនិងទួរស័ព្ទដៃផង សរុបប្រមាណ ៨, ១ ០ ០,០០០រៀល(ប្រាំបីលាននិងមួយសែនរៀល) រួចគេចខ្លួនបាត់ ។
លោកអធិការស្រុកសំពៅលូន បានបញ្ជាក់ថា ករណីនេះមិនមែនជាកណី(ដាក់ថ្នាំសណ្តំអ្វីនោះទេ) ហេីយករណីនេះ ក៏មិនមែនជាករណីថ្មីអ្វីដែរ តែ ជាករណីចាស់ធ្លាប់ កេីតមានយូរហេីយ តែយូរៗមានម្តងនៅពេលណាមួយ ដែលជនរងគ្រោះមាន ចេតនា ចង់បានចំណែកពីល្បិចកល របស់ក្រុមជនសង័្សយទាំងនេះ។
លោកអធិការ សូមធ្វេីការអំពាវនាវ ចំពោះប្រជាពលរដ្ឋ ទូទៅនៅមូលដ្ឋាន សូមកុំឱ្យចាញ់បោកល្បិចកលបែបនេះទៀត។ ទោះជាយ៉ាងនេះក្តី មុខសញ្ញាក្រុមជនសង័្សយ ដែលធ្វេីសកម្មភាពខាងលេី មានភិនភាគអាចកត់ សម្គាល់បានខ្លះហេីយ ដែលបញ្ហានេះសមត្ថកិច្ច លោកនឹងចាត់វិធានការ ស្រាវជ្រាវតាមនីតិវិធីបន្ត៕