ជនជាតិចិន ៩នាក់ ត្រូវបានអាជ្ញាធរ បណ្ដេញចេញនិងហាមចូលប្រទេសកម្ពុជា រយៈពេល៣ឆ្នាំ

0

ភ្នំពេញ៖ នាថ្ងៃទី១៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគោលដៅបែបបទចេញក្រៅប្រទេស ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានសហការជាមួយ ស្នាក់ការត្រៀមបណ្តេញ ចេញខេត្តព្រះសីហនុ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានធ្វើការបណ្តេញចេញ ជនជាតិចិនចំនួន ០៩នាក់ ឲ្យចេញផុតពីប្រទេស និងប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជារយៈពេល ០៣ឆ្នាំ។នេះបើយោងតាម អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ជនជាតិចិនទាំង ០៩នាក់នេះ រួមមាន

១-ឈ្មោះ CHEN SHIRONG ភេទប្រុស អាយុ ៣០ឆ្នាំ,

២-ឈ្មោះ LAN TIAN ភេទប្រុស អាយុ ២៤ឆ្នាំ,

៣-ឈ្មោះ YOU SUNWEN ភេទប្រុស អាយុ ៣៤ឆ្នាំ,

៤-ឈ្មោះ LI TIAN GANG ភេទប្រុស អាយុ ៤២ឆ្នាំ,

៥-ឈ្មោះ QIN FANGLUO ភេទប្រុស អាយុ ២៥ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន,

៦-ឈ្មោះ DENG XUAN ភេទស្រី អាយុ ២២ឆ្នាំ,

៧-ឈ្មោះ WEI XIAOFANG ភេទស្រី អាយុ ២៩ឆ្នាំ,

៨-ឈ្មោះ YANG SHUO ភេទស្រី អាយុ ២៣ឆ្នាំ

៩-ឈ្មោះ LU CHUNXIANG ភេទស្រី អាយុ ៤៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស មប្រើសេវាផ្លូវភេទ៕