បាញ់បំបាក់ជើងជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀនម្នាក់ ក្រោយបាញ់តដៃ ជាមួយសមត្ថកិច្ចជាង ១០គ្រាប់

0

ភ្នំពេញ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនម្នាក់ ត្រូវបានសមត្ថកិច្ចបាញ់ បណ្តាលអោយរងរបួសជើងខាងឆ្វេង ដោយសារបានបាញ់តបត មកលើសមត្ថកិច្ចជាង ១០គ្រាប់ និងត្រូវបានឃាត់ខ្លួន បានដោយជោគជ័យ ។

ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ចប់ដោយជោគជ័យ កាលពីវេលាម៉ោងជិត ២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីព្យាបាល និងបន្តនីតិវិធី ។

ជនសង្ស័យរូបនេះ គឺពាក់ព័ន្ធករណីគ្រឿងញៀនផង ប្រើប្រាស់អាវុធខុសច្បាប់ផង និងដុតផ្ទះខ្លួនឯងផងដែរ ៕