មកពីណាចេះ! ប្រទះឃើញ កាំភ្លើងវែង-ខ្លី រួមទាំងគ្រាប់ ជិត១០ដើម នៅខណ្ឌព្រែកព្នៅ

0

ភ្នំពេញ៖ អាវុធវែងខ្លីជាង១០ដើម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចមាត់បឹង ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

បើតាមសមត្ថកិច្ចអាវុធទំាំងនោះរួមមាន៖
-ទី១៖ អាវុធវែងម៉ាកការ៉ាប៊ីន ចំនួន ០១ដើម
-ទី២៖ អាវុធវែង ម៉ាក M16 ចំនួន ០១ដើម
-ទី៣៖ អាវុធខ្លីម៉ាក K៥៤ ចំនួន ០៣ដើម
-ទី៤៖ អាវុធខ្លី ម៉ាក P08 ចំនួន ០២ដើម
-ទី៥៖ បង់អាវុធ ម៉ាក K៥៤ ចំនួន ០៣បង់ មានគ្រាប់ចំនួន ១០៩គ្រាប់
-ទី៦៖ បង់អាវុធ ម៉ាក M16 ចំនួន ០៣បង់ មានគ្រាប់ចំនួន ៦០គ្រាប់
-ទី៧៖ បង់អាវុធ ម៉ាកការ៉ាប៊ីន ចំនួន ០២បង់ មានគ្រាប់ចំនួន ០៩គ្រាប់
-ទី៨៖ ស្រោមអាវុធខ្លី ចំនួន ០១ដើម
-ទី៩៖ កាំបិតខ្លីចំនួន ០១ដើម
-ទី១០៖ ស្ព្រាយព៌ណខ្មៅ ចំនួន ០១ដប
-ទី១១៖ កេះដែលទំហំ (៣០ស.ម x ៦០ស.ម) ចំនួន ០១កេះ។

លោក សោម ភារម្យ និងលោក វី ពៅ ដែលជាប្រជាពលរដ្ឋ ប្រទះឃើញអាវុធទាំងនេះ បានប្រាប់សមត្ថកិច្ចថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោងប្រហែល ១១៖៣០នាទី ពួកខ្លួនបានធ្វើដំណើរពីផ្ទះ ទៅរកបេះបន្លែ នៅមាត់បឹង (កន្លែងកើតហេតុ) ស្រាប់តែបានប្រទះឃើញកេះ ដែកបិតមាត់ជិត។ ឃើញដូច្នោះ ខ្លួនក៏យកដៃទៅទាញបង្ហើបមើលឃើញ អាវុធដូចមានរៀបរាប់ខាងលើ ក៏រាយការណ៍ជូនសមត្ថកិច្ច នគរបាលប៉ុស្តិ៍ព្រែកព្នៅ។

ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ច បានចុះធ្វើការស្រាជ្រាវ ដល់កន្លែងកើតហេតុ និងយកអាវុធទាំងនេះមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកព្នៅ ដើម្បីចាត់ការតាម នីតិវិធីបន្តទៀត៕