ភ្នំពេញ៖ អ្នករងរបួស ៥នាក់ និងអ្នកស្លាប់ ៧នាក់ (ក្នុងនោះមានជនជាតិខ្មែរ ១នាក់ ជាតៃកុងឡាន) ដែលជួបឧបទ្ទេវហេតុ ក្រឡាប់រថយន្ត នៅស្រុកជីក្រែង ខេត្តសៀមរាប កាលពីម្សិលមិញ ការពិតសុទ្ធតែលួចឆ្លងដែនខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកកម្ពុជា រួចបន្តដំណើរ ទៅប្រទេសថៃ ។
សូមរំលឹកថា ហេតុការណ៍ នេះកើតឡើងនាវេលាម៉ោង ២និង៤០នាទី ទៀបភ្លឺថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើ ផ្លូវជាតិ លេខ ៦ ត្រង់ចំណុច ស្ពាន ក្រចាប់ ចន្លោះ គីឡូម៉ែត្រ លេខ ២៤៦-២៤៧ ស្ថិតនៅ ភូមិ ស្ពាន ត្នោត ១ ឃុំ ស្ពាន ត្នោត ស្រុក ជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថាមានករណី គ្រោះថ្នាក់ចរាចរណ៍ ( រថយន្ត ក្រឡាប់ធ្លាក់ចូល ទឹក ) បណ្តាល ឲ្យ ស្លាប់ មនុស្ស ចំនួន ៧ នាក់ ស្រី ៣ នាក់ រងរបួសស្រាល ចំនួន ៥នាក់ ស្រី ២នាក់ ( វៀតណាម ១១ ស្រី៥- ខ្មែរ១) ។
ក្រោយ កើតហេតុ សមត្ថកិច្ច បាន ចុះ អន្តរាគមន៍ ពិនិត្យឃើញថា ជនជាតិ វៀតណាម ទាំង ១១ នាក់ នេះ សុទ្ធសឹងតែ លួច ឆ្លងដែន ចូលមក ព្រះរាជាណាចក្រ កម្ពុជា ដោយ គ្មាន ការអនុញ្ញាត ( មាន លិខិតឆ្លងដែន – គ្មាន ប្រថាប់ត្រា ច្រកទ្វារ ) ។ តាម ការសាកសួរ បាន ឲ្យ ដឹង ថា ពួកគេ រស់នៅ ខេត្តហា ទិញ ប្រទេសវៀតណាម ត្រូវបានមេខ្យល់ម្នាក់ មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម ណែនាំឲ្យទៅធ្វើ ការរកស៊ី នៅ ប្រទេសថៃ ដោយលួចឆ្លងដែន ពីប្រទេសវៀតណាម ចូលមកកម្ពុជា និងបន្តទៅ ប្រទេសថៃ ប៉ុន្តែ ត្រូវចំណាយប្រាក់ចំនួន១៥,០០០,០០០ដុង ក្នុងម្នាក់ៗ ។ រហូតដល់ ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ ពួកគេ ក៏បានធ្វើដំណើរ ពីខេត្តហា ទិញ មកកាន់ក្រុងហាណូយ ។
ពេលមកដល់ មេខ្យល់ម្នាក់នោះ បានមកទទួល ពួកគេ ទៅ ស្នាក់នៅ សណ្ឋាគារមួយកន្លែង មិន ចាំ ឈ្មោះ បន្ទាប់មកពួកគេ ក៏បាន ប្រគល់ប្រាក់ចំនួន ១,៥០០,០០០ដុងក្នុងម្នាក់ៗ ឲ្យទៅ មេខ្យល់នោះ ។ បន្ទាប់ពីទទួលបានលុយគ្រប់ចំនួន ហើយ នា រសៀល ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០២០ មេខ្យល់ នោះ ក៏បាន ឲ្យរថយន្តមួយគ្រឿង ដឹកពួកគេមកដល់ខេត្តតៃនិញ នា វេលា ម៉ោង ១៩ និង ០០ នាទី ហើយក៏មានម៉ូតូ ចំនួន ០៦ គ្រឿង រង់ចាំទទួល និងដឹកពួកគេ លួចឆ្លងដែន ចូលមក កម្ពុជា ដោយធ្វើដំណើរ កាត់តាមចំការកៅស៊ូ រយៈពេលប្រហែល ៣០ នាទី ក៏មានរថយន្តមួយគ្រឿងទៀត ( រថយន្តដែលជួបគ្រោះថ្នាក់ ) បើកបរដោយ ជនជាតិខ្មែរ មកទទួល ពួកគេ ធ្វើដំណើរ បន្តទៅ ប្រទេសថៃ ។
តាមពួកគេ ដឹង គឺធ្វើដំណើរ ចេញពី ខេត្តត្បូងឃ្មុំ ឆ្ពោះទៅឡែ ម ស្រុកកំរៀង ខេត្តបាត់ដំបង រួចលួចឆ្លងដែន ចូលទៅ ប្រទេស ថៃ ។ ជនជាតិវៀតណាមដែលនៅរស់ ចំនួន ០៥ នាក់ នេះ មានឈ្មោះ ដូចជា
១- ឈ្មោះ TRUONG THI KHUYEN ភេទ ស្រី កើត ថ្ងៃទី ១២-០២-១៩៨២ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៦១០៤៩៧៣ ។
២- ឈ្មោះ PHAN THI VAN ភេទ ស្រី កើត ថ្ងៃទី ០៥-០៥-១៩៨៤ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៧០៣៣៩២២ ។
៣- ឈ្មោះ HOANG QUOC TUAN ភេទ ប្រុស កើត ថ្ងៃទី ១៦-០៦-១៩៧៩ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៥៥៥៩៣១០ ។
៤- ឈ្មោះ DANG VAN VINH ភេទ ប្រុស កើត ថ្ងៃទី ១០-០៣-១៩៨១ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៩៣៧៣២៨៤ ។
៥- ឈ្មោះ PHAM VIET LOI ភេទ ប្រុស កើត ថ្ងៃទី ១៤-០៣-១៩៨១ ជនជាតិ វៀតណាម លិខិតឆ្លងដែន បាត់ ។
សមត្ថកិច្ចបន្តថា ចំពោះ អ្នកស្លាប់ មានឈ្មោះ៖
១- ជនរងគ្រោះ ឈ្មោះ លី ម៉េង ជនជាតិខ្មែរ ជា អ្នក បើកបរ កាន់ អត្តសញ្ញាណប័ណ្ណ លេខ ២៥០០១៤០៣៧ ( ស្លាប់ ) ។
២- ជនរងគ្រោះ ឈ្មោះ HOANG THI THUY ភេទ ស្រី កើត ថ្ងៃទី ០៨-០៩-១៩៩៥ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៧១-៦៦៩២១ ( ស្លាប់ ) ។
៣- ជនរងគ្រោះ ឈ្មោះ NGUYEN QUOC ភេទ ប្រុស កើត ថ្ងៃទី ២០-០២-១៩៨៣ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៣៥១៩២៤២ ( ស្លាប់ ) ។
៤- ជនរងគ្រោះ ឈ្មោះ NGUYEN NHAT ភេទ ប្រុស កើត ថ្ងៃទី ០៦-០៦-២០០១ ជនជាតិ វៀតណាម កាន់ លិខិតឆ្លងដែន លេខ C៨៨២៨២៨៦ ( ស្លាប់ ) ។
៥- ជនរងគ្រោះ ឈ្មោះ QUACH THUY TRANH ភេទ ស្រី កើត ថ្ងៃទី ១៤-០៤-២០១៨ កាន់ លិខិតឆ្លងដែន លេខ C៦១៦៥៥៨០ ( ស្លាប់ )
៦- ជនរងគ្រោះ ឈ្មោះ NGO DUC CUONG ភេទ ប្រុស កើត ថ្ងៃទី ២៥-១០-១៩៩៦ កាន់ លិខិតឆ្លងដែន លេខ C៧៥៨៩៦៦០ ( ស្លាប់ ) ។
៧- ជនរងគ្រោះ ភេទ ស្រី អាយុ ប្រហែល ៥០ ឆ្នា ពុំមានលិខិតឆ្លងដែន ជាប់នឹងខ្លួន( ស្លាប់ ) ។
សាកសពកំពុងរៀបចំបញ្ជូនទៅ តម្កល់ទុកបណ្តោះអាសន្ន នៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ៕