ភ្នំពេញ៖ ស្ថានភាពកម្ពស់ទឹក ស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹក ទំនប់អាង៧មករា នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖
– កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ ស្រកចុះ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
– កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ស្មើទំនប់បង្ហៀរ
– កម្ពស់ទឹកខាងក្រោយទ្វារ ៣,៥០ ម៉ែត្រ ។
ព្រឹកនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក(ផ្នែកខាងក្រោម) បានស្រកចុះ ០,១៥ ម៉ែត្រ ធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ ៕