មួយម៉ូតូមានស្លាប់ មានរស់ ព្រោះជិះលឿនពេក

0

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៏មួយ កើតឡើងនៅចំណុចបង្គោលគីឡូលេខ ៧២ ភូមិទូលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បង្ករឡើងដោយខ្លួនឯង ដោយជនរងគ្រោះជិះម៉ូតូ ម៉ាកសេ១២៥សេរី២០០៣ ពណ៏ក្រហម គ្មានស្លាកលេខ ជិះមានគ្នាចំនួន០៤នាក់ ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន ដល់ត្រង់ចំណុចផ្លូវកោង បណ្តាលអោយរេចង្កូត ទៅបុកបង្គោលផ្លាកសញ្ញា ចរាចរណ៏ តាមផ្លូវបាក់ចំនួន០១ដើម បណ្តាលអោយស្លាប់០១នាក់ រងរបួសធ្ងន់ចំនួន០២នាក់ របួសស្រាលចំនួន០១នាក់ កាលថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ ។

ជនរងគ្រោះរួមមាន៖

១/ឈឹង ស្រីឃាន ភេទស្រីអាយុ១៤ឆ្នាំសិស្សសាលារស់នៅ ភូមិទូលក្រឡាញ់ ឃុំថ្លាតស្រុកអន្លង់វែង រងរបួសធ្ងន់លើដើមទ្រូងនិងក្បាល។
២/ឈ្មោះបែន មនោរម្យ ភេទប្រុស អាយុ១២ឆ្នាំសិស្សសាលារស់ នៅភូមិថ្នល់ទទឹង ឃុំស្រុកអន្លង់វែង រងបួសធ្ងន់
៣/ឈ្មោះ ឃុន ចិត្រា ភេទស្រី អាយុ១៤ឆ្នាំសិស្សសាលារស់នៅ ភូមិកោះថ្មី ឃុំស្រុក អន្លង់វែង ជាអ្នកបើកម៉ូតូរងរបួសស្រាល។
៤/ឈ្មោះសាន់ សៅនី ភេទស្រី អាយុ១៤ឆ្នាំសិស្សសាលារស់នៅ ភូមិថ្កូវ ឃុំផ្អៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់បញ្ជួនដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង(ស្លាប់)។

បច្ចុប្បន្នម៉ូតូរក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលឃុំថ្លាត ចំណែកជនរងគ្រោះ បញ្ចូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យ បង្អែកស្រុកអន្លង់វែង៕