ទឹកប្ដូរនិស័យ! បុរសម្នាក់ស្រវឹងរពើសដៃ ត្រូវសមត្ថកិច្ចវៃខ្នោះ

0

ភ្នំពេញ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន យោងតាមពាក្យបណ្តឹងជនរងគ្រោះ ដោយពាក់ព័ន្ធធ្វើ អោយ ខូចខាត ដោយចេតនាប្រើញញួនិងដុំថ្ម វាយរថយន្ត បង្កអោយមានការណ៍ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង ១៦និង៣០នាទី ល្ងាចថ្ងៃទី  ២៦ខែតុលា ឆ្នាំ២០២០  នៅចំណុចកើតហេតុភូមិ  អំពៅព្រៃ ទី១  ឃុំ  អំពៅព្រៃ  ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានអោយថា ជនរងគ្រោះឈ្មោះ ជឹម សុខអេង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរអាជីវករមាន ទីលំនៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល  ។

ចំណែកជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ យឿន គឹមលៀង ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិអំពៅព្រៃ ទី១  ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល រីឯវត្ថុតាងដែលសមត្ថកិច្ច រកឃើញមានញញួរ  ផ្លែដែកដងជរ័ ប្រវែង ៣០ សង់ទីម៉ែត្រ បំណែកដុំឥដ្ឋ ប្រហោងចំនួន១១ ដុំ ។

ប្រភពបានបន្តទៀតថា នៅមុនពេលកេីតហេតុ ជនសង្ស័យបានផឹកស្រាបៀនៅផ្ទះបងប្អូន លុះផឹកស្រាបៀរអស់ចំនួនកន្លះកេះ  ជនសង្ស័យបានយកញញួរ ដែលនៅ ក្រោមជណ្តេីរដេីទៅវាយកញ្ចក់ រថយន្តរបស់ជនគ្រោះ  និងបានយកដុំឥដ្ឋ ប្រហោង ជា ច្រើនដុំគប់មកលេីរថយន្ត របស់ជនគ្រោះ  ភ្លាមនោះ ម្តាយជនរងគ្រោះ  និងបងប្អូន នាំគ្នាចាប់ឃាត់ជនសង្សយ័ បានដេីរទៅអង្គុយនៅផ្ទះបងវិញ  ពេលនោះជនរង គ្រោះកំពុងតែលេង បាលទះ  ក៏លឺដំណឹងថា ជនសង្សយ័ បានវាយរថយន្ត របស់ខ្លួនបណ្តាលអោយខូចខាត ភ្លាមនោះ ជនរងគ្រោះ  បានជិះ ម៉ូតូទៅផ្ទះ វិញ ក៏ឃេីញរថយន្តខ្លួនខាងលេី  ខូចខាតកញ្ចក់ ទ្វារចំហៀងផ្នែកខាងស្តាំទាំងពីរផ្ទាំង កំពិតដំបូល ផ្នែកខាងស្តាំ និង ផ្នែកខាងក្រោយ  កញ្ចក់ផ្នែក ខាងមុខប្រេះស្រាំ បែកកញ្ចក់ទ្វារចំហៀង ផ្នែកខាងឆ្វេង ០២ផ្ទាំង បន្ទាប់មកជនរងគ្រោះ បាន ឆែកកាមេរ៉ា សុវត្ថិភាព ក្នុងទូរសព្ទដៃរបស់ខ្លួន បានឃេីញជនសង្ស័យយកញញួរវាយកំទិច រថយន្តរបស់ខ្លួននិង យកដុំឥដ្ឋប្រហោង ជាច្រើនដុំគប់មកលេីរថយន្តរបស់ខ្លួន បណ្តាលអោយខូចខាតជាច្រើនកន្លែង បន្ទាប់មកជនរងគ្រោះ បានតេប្តឹងសមត្ថកិច្ចប៉ុស្តិ៍ នគរបាលបាលឃុំ អំពៅព្រៃ  ចុះមកដល់កន្លែងកើតហេតុ និងបានធ្វើ ការឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកកណ្តាលស្ទឹង តែម្តង។

បច្ចុបន្នសមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕