ជនបរទេសម្នាក់ ដេកស្លាប់ក្នុងបន្ទប់ជួល ដោយសារជំងឺ រលាកសួតធ្ងន់ធ្ងរ

0

ភ្នំពេញ៖ កាលពីវេលាម៉ោង ៩នឹង៤០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅចំណុចមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ភូមិមណ្ឌល១ សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ជនបរទេសម្នាក់បានស្លាប់។

យោងតាមអគ្គស្នងការនគរបាលជាតិ បានអោយដឹង ថា ជនរងគ្រោះឈ្មោះ LAMOOT JEAN REMY ARTHUR ភេទប្រុស កើតថ្ងៃទី០៣-០៩-១៩២៤ ជនជាតិ បារាំង មុខរបរចូលនិវត្តន៍ ស្នាក់នៅផ្ទះជួល ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

តាមការស្រាវជ្រាវរបស់ សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារ ជំងឺរលាកសួតធ្ងន់ធ្ងរ។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនសាកសព ទៅតម្កល់ទុកបណ្តោះអាសន្ន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ៕