ប្រពន្ធស្លាប់ ប្តីរបួសធ្ងន់ ដោយសាររថយន្តព្រូស បុកម៉ូតូពីក្រោយ

0

ភ្នំពេញ៖ រថយន្តព្រូសបុកម៉ូតូស្មាស់ ពីក្រោយបណ្តាលឱ្យប្រពន្ធស្លាប់ នៅកន្លែងកើតហេតុ ចំណែកប្តីរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះបន្ទាន់។ ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣-៦៤ ស្ថិតនៅត្រង់ចំណុច ភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ។

នគរបាលបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តនឹងម៉ូតូ ស្របទិសគ្នាពីលិចទៅកើត ដោយមានម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-5033 ជិះគ្នា២នាក់ប្តីប្រពន្ធ អ្នកបើកឈ្មោះ ហង្ស សុវ៉ាន់ ភេទប្រុស អាយុ៥១ឆ្នាំ អ្នកជិះពីក្រោយឈ្មោះ កែវ ឃីម ភេទស្រី អាយុ៤៣ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកមកដល់ចំណុចកើតហេតុខាងត្រូវបានរថយន្ត១គ្រឿងម៉ាកព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AW-5134 នាក់បើកបរមិនស្គាល់អត្តសញ្ញាណ បានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យអ្នក បើកម៉ូតូរបួសធ្ងន់ អ្នកជិះពីក្រោយបានស្លាប់នៅនឹងកន្លែងកើតហេតុ។

ចំពោះអ្នករបួស ត្រូវបានបងប្អូនដឹកយក ទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែក ត្រពាំងក្រឡឹង។ ចំពោះសពត្រូវបានក្រុមគ្រួរសារយក ទៅធ្វើបុណ្យតាមប្រពៃណី។ ជនបង្ករក្រោយបង្កហេតុរួចអ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ ម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល វត្ថុតាងទាំង២ យកទៅរក្សាទុក្ខ នៅអធិការនគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ៕