ភ្នំពេញ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២០ ខែតុលានេះ បានប្រកាសផ្អាក ធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះរថយន្តធុនធំទាំងអស់ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចអាស្រមលោកយាយម៉ៅ រហូតដល់ផ្លូវបំបែក កូនដំរី ទៅស្រុកម៉ាឡៃ និងផ្លូវលំនានាក្នុងភូមិសាស្រ្តទីប្រជុំជនក្រុងប៉ោយប៉ែត ដោយសារឥទ្ធិពលទឹកជំនន់ហូរពីប្រទេសថៃ បានធ្វើឲ្យកម្រិតទឹកកើនយ៉ាងគំហុក នៅទីក្រុងប៉ោយប៉ែត ហើយលិចផ្ទះបងប្អូន ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ ៕
