Home សង្គម សារតាមកញ្ចប់បាយ ពីពលរដ្ឋ ដែលធ្វើឱ្យបងៗ កងទ័ពរំភើបចិត្ត

សារតាមកញ្ចប់បាយ ពីពលរដ្ឋ ដែលធ្វើឱ្យបងៗ កងទ័ពរំភើបចិត្ត

0

ភ្នំពេញ៖ ពលរដ្ឋក្នុងភូមិកឋិន ឃុំកឋិន ស្រុកថ្មពួកបានវិចខ្ចប់បាយស្លឹកចេក អោយកងកម្លាំងហូប ក្រោយពីចុះប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងមកកាន់ទីទួលសុវត្ថិភាព ។

ពេលដែលកម្លាំងបើកកញ្ចប់បាយដើម្បីហូបស្រាប់តែឃើញលិខិតថ្លែងអំណរគុណមួយដែលមានខ្លឹមសារថា÷ ខ្ញុំបាទ ញាណ សំខឿនព្រមទាំងភរិយារបស់ខ្ញុំបាទ សូមថ្លែងអំណរគុណចំពោះបងៗទាហានដែលបានជួយសង្គ្រោះប្រជាពលរដ្ឋនៅឃុំគោកកឋិនទូទាំងភូមិ ខ្ញុំបាទពុំមានម្ហូបអ្វីទេមានតែពងទាចៀនប៉ុណ្ណឹងសូមអរគុណបងៗទាហានទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការថាថ្ងៃទី១៩.១០.២០ វរសេនាតូចលេខ៥១៤ កងពលតូចលេខ៥១ ទទួលបានលិខិតមួយសន្លឹកដាក់ក្នុងកញ្ចប់បាយ។ ជាការផ្តល់កំលាំងចិត្តយ៉ាងធំធេងដល់កំលាំងយើង អរគុណ ??

សូមបញ្ជាក់ប្រជាពលរដ្ឋក្នុងឃុំគោកកឋិន អោយតែមានកងកម្លាំងចុះជួយធ្វើអ្វីមួយក្នុងមូលដ្ឋាន តែងតែ ដាំបាយវិចខ្ចប់ ក្នុង១គ្រួសារ១កញ្ជប់ ជូនកងកម្លាំងហូប។

Previous articleទូរទស្សន៍ប៉ុស្តិ៍លេខ៣ របស់ថៃព្រមប្តូរផ្ទាំង ឃោសនាកុន ដែលយករូបប្រសាទអង្គរវត្ត របស់ខ្មែរទៅដាក់ហើយ
Next articleរថយន្តដឹកទំនិញ ធុនធំគ្រប់ប្រភេទ អាចធ្វេីដំណេីរ លើផ្លូវជាតិលេខ៤ និង លេខ៤១ បានឡេីងវិញហេីយ