ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១-១៩ ខែតុលា ឆ្នាំ២០២០នេះ ទឹកជំនន់បានបន្តវាយប្រហារ ខេត្តមួយចំនួន នៃប្រទេសកម្ពុជា ដោយបានសម្លាប់មនុស្ស ២៥នាក់ និងប្រជាជនប្រមាណ ៩.៣៤៩គ្រួសារ ស្មើនឹងប្រមាណ ៣៧.៣៩៦នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង ។
យោងតាមទិន្នន័យផលប៉ះពាល់ ខូចខាតដោយជំនន់ទឹកភ្លៀង របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្ដរាយ នៅថ្ងៃទី១៩ តុលានេះ បានឲ្យដឹងថា រាជធានី-ខេត្តដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងរួមមាន៖ ខេត្តពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្ដាល កំពង់ឆ្នាំង និងកំពង់ធំ ៕


