ចាប់ខ្លួន ក្រុមផ្តាច់ព្រលឹង បានហើយ! (Video)

0

ភ្នំពេញ៖ បន្ទាប់ពីបានឃើញករណីក្មេងស្ទាវ បង្ហោះម៉ូតូតាមពីសាធារណៈ ត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួន ក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូ តាមផ្លូវសាធារណ: ក្នុងភូមិសាស្ត្រ ខណ្ឌពោធិ៍សែនជ័យ។

ក្រុមក្មេងទំនើងរួមមាន៖
១.ឈ្មេាះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបេីកម៉ូតូ
២.ឈ្មេាះ បិុច បញ្ញចំរ៉ុង ភេទប្រុស ជាអ្នកជិះអង្គុយពីក្រោយ។

បច្ចុប្បន្ន ក្មេងឈាមក្តៅទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ ៕