ភ្នំពេញ៖ មន្ទីសាធារណការនិងជញ្ជួនខេត្តបាត់ដំបង នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចបិទចរាចរបណ្ដោះអាសន្ន រថយន្តធុនធំ គ្រប់ប្រភេទលេីកំណាត់ផ្លូវជាតិលេខ ៥,ផ្លូវខេត្តលេខ ១៥៧០,ផ្លូវខេត្តលេខ ១៥៩សេ,ផ្លូវខេត្តលេខ ១៥៩បេ១ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ។
យោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីសាធារណៈការនិងជញ្ជួនខេត្តបាត់ដំបង បានឱ្យដឹងថា «ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីសាធារណការ និងជញ្ជួនខេត្តបាត់ដំបង សូមធ្វើការផ្អាកបណ្ដោះអាសន្ន នូវរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរ ឆ្លង់កាត់ផ្លូវជាតិលេខ៥ ផ្លូវខេត្តលេខ១៥៧០ (បំបែកផ្លូវជាតិលេខ៥៨ដល់អាងកំពីងពួយ) ផ្លូវខេត្តលេខ១៥៩សេ (បំបែកផ្លូវជាតិលេខ៥៨បេដល់អូស្ងួត)និងផ្លូវខេត្ត១៥៩បេ (បំបែកផ្លូវខេត្តលេខ១៥៩បេ ដល់១៥៧០) ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់ស្ពាន កុំអោយបាក់ស្ពាន កុំអោយបាត់ស្រុត និថធានាដល់ការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព ៕