ភ្នំពេញ៖ ឥទ្ធិពលព្យុះជាបន្តបន្ទាប់ ធ្វើអោយមានជំនន់ទឹកភ្លៀង នៅតាមបណ្ដាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះខេត្តមួយចំនួនកំពុងរងគ្រោះ យ៉ាងដំណំ គឺខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
ជុំវិញបញ្ហានេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំ អោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនេះ។
ដោយឡែកក្នុងខេត្តបាត់ដំបង លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនផ្ទាល់និងដោះស្រាយបញ្ហានានាទាំងយប់ទាំងថ្ងៃផងដែរ។
ស្របពេលដែលប្រជាពលរដ្ឋកំពុងជួបទុក្ខវេទនា សោកស្ដាយជាពន់ពេកនូវស្រូវ ដែលកំពុងល្ អនិងជិតបានប្រមូលផលហើយបែរជា មកលិចលង់យ៉ាងគំហុកបែបនេះ ទៅវិញនោះ ស្រាប់តែ លោក ទេព ហន អភិបាលស្រុកមោងឫស្ស៊ី បែរជាបង្ហោះរូបភាព សើចក្អាកក្អាយ អមដោយទឹកកំពុង ជន់លិចកំណាត់ផ្លូវជាតិលេខ៥ទៅវិញ ។
តាមរយៈរូបថតមួយសន្លឹកបង្ហាញទឹកមុខសើចសប្បាយ របស់អភិបាលស្រុកមោងឬស្សី លោក ទេព ហន ដែលបានបង្ហោះលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃនេះបានធ្វើអោយប្រជាពលរដ្ឋ សំដែងការហួសចិត្តនិងខឹងសម្បារយ៉ាងខ្លាំង ដោយប្រជាពលរដ្ឋបានលើកឡើងថា «ជំនន់ទឹកភ្លៀងកំពុងវាយប្រហារ ស្រុកមោងឫស្សី បែជាអភិបាលស្រុក សើចសប្បាយទៅវិញតើអោយពលរដ្ឋសង្ឃឹមអ្វីទៀតទៅ»៕





