ឥទ្ធិពលគ្រឿងញៀន! យុវជនម្នាក់ ហ៊ានខ្ចីម៉ូតូគេ យកទៅបញ្ចាំផ្ទួនៗ

0

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌ ក្រុងសិរីសោភ័ណ ស្រាវជ្រាវ ចាប់ឃាត់ខ្លួន រៀបចំសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ពាក់ព័ន្ធករណី យកម៉ូតូគេទៅបញ្ចាំ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ួ ស៊ុយទ្រី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានឈ្មោះ មេឃ សោភា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងឈ្មោះ ហួរ ហុង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានដាក់ពាក្យបណ្តឹពីបទរំលោភសេចក្តីទុកចិត្តយកម៉ូតូទៅបញ្ចាំ និងឲ្យមិត្តស៊ីដាច់ម៉ូតូចំនួន០២គ្រឿង និងជាមនុស្សប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ ។

លោកអធិការបានបញ្ជាក់ថា តាមបណ្តឹងរបស់ឈ្មោះមេឃ សោភា បានប្រាប់ថា៖ វេលាម៉ោង៤និង៣០នាទី នៅថ្ងៃទី០៥ខែតុលាឆ្នាំ ២០២០ ឈ្មោះ ហ៊ួ ស៊ុយទ្រី បានខ្ចីម៉ូតូរបស់ខ្លួន ម៉ាកហុងដាទ្រី សេរី២០១៤ បិតតែម២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ 1J.3783 ក្រោយពីខ្ចីបានជនសង្ស័យ បានជិះទៅបាត់ មិនឃើញយកមកឲ្យ ។ចំណែកឈ្មោះ ហួរ ហុង បានប្តឹងថា៖ កាលពីថ្ងៃទី០៩ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះហ៊ួ ស៊ុយទ្រី ត្រូវជាក្មួយរស់នៅមួយគាត់ បានខ្ចីម៉ូតូខ្លួន ម៉ាកយ៉ាម៉ាហាមីអូរ សេរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ.1A.7866 ដែលទុកឲ្យជិៈទៅធ្វើការជាមួយគាត់ យកទៅបញ្ចាំគេ បាត់មិនយកត្រឡប់មកវិញ រហូតទល់បច្ចុប្បន្ន ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា៖ តាមចម្លើយសារភាពរបស់ឈ្មោះ ហ៊ួ ស៊ុយទ្រី បាននិយាយថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ឈ្មោះ មេឃ សោភា មែន ក្រោយពីខ្ចីបាន គេជិៈទៅម្តុំអក្សរអ៊ុយ ជួបមិត្តភក្ត្រគេឈ្មោះ ប៊ុន បូពិដា ភេទប្រុសអាយុ៣២ឆ្នាំ នៅកន្លែង អក្សរអ៊ុយ ខ្ចីបន្តរហូតមិនឃើញយកមកវិញ ។ ចំណែកម៉ូតូ របស់គេឈ្មោះហួរ ហុង គេបានយកទៅបញ្ចាំ យកលុយចាសអស់ ។

លោកស្នងការរង បានបញ្ជាក់ថា ដោយផ្អែកលើបណ្តឹង របស់ជនរងគ្រោះ ទាំង០២នាក់ និងចម្លើយសារភាព របស់ជនសង្ស័យ ។បច្ចុប្បន្នជនសង្ស័យឈ្មោះ ហ៊ួ ស៊ុយទ្រី ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ កំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕