ភ្នំពេញ៖ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងរដ្ឋាននគរបាលខេត្តព្រះសីហនុ បានដកហូតបានអាវុធវែងម៉ាក AK ចំនួន២ដើម និងគ្រាប់កាំភ្លើងចំនួន ១១គ្រាប់ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ២និង៤២នាទី ដែលគេមកផ្លុងចោល នៅចំណុចផ្លូវឡើងលើ ភ្នំសាយហាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ នេះបើយោងតាម អគ្គស្នងការនគរបាលជាតិ។
តាមរបាយការណ៍ បានឲ្យដឹងថា មានប្រជាពលរដ្ឋ ប្តឹងរាយការណ៍តាមរយៈទូរស័ព្ទ ហតឡាញ របស់គណៈអភិបាលខេត្តថា ឃើញអាវុធត្រូវបានគេផ្លុងចោល នៅចំណុចខាងលើ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនព្រហ្មទណ្ឌ បានចុះទៅដល់ទីតាំងកើតហេតុ និងដកហូតបានអាវុធវែងម៉ាក AK ចំនួន ២ដើម, បង់ចំនួន ២ និងគ្រាប់កាំភ្លើងចំនួន ១១គ្រាប់ មកកាន់ការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងរដ្ឋាននគរបាល ខេត្តព្រះសីហនុ ស្រាវជ្រាវបន្ត ៕

