ទីបំផុតជនដៃដល់ គប់កញ្ចក់ឡាន បណ្ដាលអោយបុរសម្នាក់ស្លាប់ នៅខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់បានហើយ

0

កំពង់ចាម ៖ នៅទីបំផុត ជនដៃដល់ ដែលបានគប់កញ្ចក់ឡាន បណ្ដាលអោយបុរសម្នាក់ស្លាប់ ពេលដែលបញ្ចួនទៅដល់មន្ទីពេទ្យ នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣០នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ត្រូវបានសមត្ថកិច្ចចាប់បានហើយ

យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជា ដល់ជំនាញរបស់ផែនការងារ នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកចំការលើ និងអាជ្ញាធរមូលដ្ឋានចុះ ធ្វើការស្រាវជ្រាវរហូត កំណត់មុខសញ្ញាបាន និងចាប់ឃាត់ខ្លួនបានចំនួន ០២នាក់គឺ ៖

១-ឈ្មោះ រី ធា ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរកសារធាតុញៀន (វិជ្ជមាន) ។

២-ឈ្មោះ ឈឿន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ៣៤ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម មុខរបរ កម្មករ លទ្ធផលតេស្តរកសារធាតុញៀន (វិជ្ជមាន) ។

ផ្អែកតាមចម្លើយសារភាព របស់ជនទាំង០២នាក់ខាងលើ បានឆ្លើយសារភាពថា ៖ ពួកខ្លួនពិតជាបានធ្វើ សកម្មភាពយកដុំថ្ម គប់កញ្ចក់រថយន្តបណ្តាលឲ្យ បែកកញ្ចក់រថយន្ត ហើយត្រូវជនរងគ្រោះឈ្មោះ ពុំ សុភណ្ឌ័ ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ (បណ្តាលឲ្យស្លាប់ ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៣៥នាទី នៅចំណុចលើផ្លូវជាតិលេខ៧១ ម្តុំមុខស្នាក់ការគណៈបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ពិតប្រាកដមែន ។

ក្នុងនោះជនទាំង០២នាក់ខាងលើ ក៏បានឆ្លើយសារភាព បញ្ជាក់ទៀតថា ៖ កន្លងមកពួកខ្លួនក៏ធ្លាប់បានធ្វើសកម្មភាព យកចំពាមកៅស៊ូបាញ់ និងយកដុំថ្មគប់កញ្ចក់ រថយន្តចំនួន០៧លើករួមមាន ៖

-លើកទី១៖ ក្នុងខែមេសា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង២០ និង០០នាទី ទៅវេលាម៉ោង២១ និង០០នាទី បានធ្វើសកម្មភាពយកចំពាមកៅស៊ូ បាញ់កញ្ចក់រថយន្ត នៅចំណុចម្តុំចំការតាង៉ែន តាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតនៅ ភូមិ៣២ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី២ និងទី៣៖ ក្នុងខែឧសភា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៣ និង០០នាទី ទៅវេលាម៉ោង១៤ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំ ភូមិ៣៥ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៤៖ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៧ និង០០នាទី ទៅវេលាម៉ោង១៨ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំភូមិតាំងក្រង ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៥៖ ក្នុងខែមិថុនា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចម្តុំលូពីរ តាមបណ្តោយផ្លូវជាតិលេខ៧១ ច្រកចូលភូមិបាំង២ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៦៖ ក្នុងខែកក្កដា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ម្តុំផ្សារបុសខ្នុរ ស្ថិតក្នុងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លើកទី៧៖ ក្នុងខែសីហា ឆ្នាំ២០២០ នៅចន្លោះវេលាម៉ោង១៨ និង០០នាទី ទៅវេលាម៉ោង១៩ និង០០នាទី បានធ្វើសកម្មភាពយកដុំថ្មគប់កញ្ចក់រថយន្ត នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៧១ ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម

-លេីកទី៨៖ នៅថ្ងៃទី ទី២៩ ខែកញ្ញា ឆ្នាំ ២០២០ នៅវេលាម៉ោង ១៨ និង៣៥នាទី បានធ្វេីសកម្មភាពកដមថ្មគប់កញ្ចក់រថយន្ដ នៅចំណុចតាមបណ្ដោយផ្លូវជាតិលេខ៧១ ស្ថិត ក្នុង ភូមិ បាំង២ ឃុំ បុសខ្នុរ ស្រុក ចំការ លើ ខេត្ត កំពង់ចាម បណ្ដាលឲ្យ បែកកញ្ចក់រថយន្ដ រេចង្កូតទៅបុកដេីមកៅស៊ូ ហេីយជនរងគ្រោះបានស្លាប់ ក្រោយពេលបញ្ចូលទៅដល់មន្ទីរពេទ្យ ។

បច្ចប្បន្នជនទាំង០២នាក់ខាងលើនេះ ត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សាន សុភះ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕