ភ្នំពេញ៖ រថយន្ត ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-4855 មួយគ្រឿងបានបើកបុក ម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ព្រះវិហារ1D-២០៦៧ បណ្ដាលមនុស្ស២នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
យោងតាម ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧ៈ៣០នាទី រវាងរថយន្តនិងម៉ូតូ នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះ ស្ថិតនៅក្នុងភូមិ ស្រះឈូក សង្កាត់កំពង់ប្រណាក ។
-រថយន្តម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ3B-៤៨៥៥ (ខូចខាតធ្ងន់) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កររួចរត់គេចខ្លួនបាត់។
ជនរងគ្រោះទាំងពីរនាក់ រួមមាន៖ ១-ឈ្មោះ ហុន ពិសី (អ្នកបើកបរ) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល (ស្លាប់) និងទី២-ឈ្មោះ ជង់ (អ្នករួមដំណើរ) ភេទប្រុស ជនជាតិខ្មែរ នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល(ស្លាប់)៕



