ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​កំ​ពុ​ង​វា​យ​ប្រ​ហា​រ​ក្រុ​ង​ព្រះ​សី​ហ​នុ​ជា​ថ្មី​ម្ដ​ង​ទៀ​ត

0

ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថាតាំងពីរំលងអធ្រាត្រថ្ងៃទី២៦ ខែកញ្ញា រហូត មកដល់ថ្ងៃត្រង់ទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ភ្លៀងនៅតែបន្តធ្លាក់ បានធ្វើឱ្យតំបន់ទំនាបមួយចំនួនរងនូវការជន់លិច វិធានការបន្ទាន់ បានចាត់ចែងគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីរំដោះការជន់លិច។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក គួច ចំរើនបានបញ្ជាក់ថា« សំរាម នៅតែជាបញ្ហាប្រឈមដែលបណ្តាអោយ ស្ទះ លំហូរនៃផ្លូវទឹក បណ្តាអោយមានការជន់លិចផងដែរ»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី២៧ ដល់២៩ ខែកញ្ញា នេះ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់ តំបន់ មាត់ សមុទ្រ នឹងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ រលកសមុទ្រខ្ពស់ៗ អាស្រ័យ ហេតុនេះ សូមប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកទេសចរណ៍ មេត្តា ប្រុង ប្រយ័ត្ន ខ្ពស់ ពីសុខសុវត្ថិភាព ចំពោះ ភ្ញៀវ ទេសចរ ជាតិ អន្តរជាតិ មាន បំណង ទៅកំសាន្តតាមបណ្តាកោះនានា ក្នុងខេត្តព្រះសីហនុ សូមលេីកពេលទៅកំសាន្ត ដេីម្បី ជៀសវាង គ្រោះថ្នាក់ កេីតមានជាយថាហេតុ៕