ភ្នំពេញ៖ នៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ដឹកនាំលោកស្នងការរង លោកអធិការនគរបាលស្រុក និងមន្រ្តីពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងពិនិត្យស្ថានការណ៍ជាក់ស្តែងទាំងយប់ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា មានការសង្ស័យ ប្រជាពលរដ្ឋក្នុងភូមិពាមស្តី ឃុំព្រែកឫស្សី ស្រុកល្វាឯម ខេត្តកណ្តាល ជាច្រើននាក់មានរោគសញ្ញា ជម្ងឺគ្រុនឈីក។នេះបើយោងស្នងការដ្ឋានខេត្តកណ្ដាល៕