ឃាត់ខ្លួន ជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម យកសាកសពច្រក ក្នុងស្បោងខ្មៅដាក់ក្នុងវ៉ាលី យកមកទំលាក់ចោល នៅស្រុកភ្នំស្រួច

0

ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលនាយក ដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម​យកសពច្រកក្នុងស្បោងខ្មៅ ដាក់វ៉ាលី យកទៅទម្លាក់ចោល នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការនោះបានដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា រាជធានីភ្នំពេញ លោកជំទាវ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០ បានដឹកនាំកម្លាំងសហការ នគរបាលខេត្តកំពង់ស្ពឺ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ។

សូមរំលឹកថា សាកសព​បុរសម្នាក់ត្រូវបានគេ​ដាក់​ក្នុងវ៉ា​លីស យកមកទម្លាក់ចោល​នៅ​ចំណុចមាត់ជ្រោះ​រោងរាង​ផ្លូវជាតិលេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១០៤-១០៥​ ស្ថិតក្នុងភូមិ​៦​ ឃុំត្រែងត្រយឹង​ស្រុកភ្នំស្រួច​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៤​និង​២០​នាទី​។​​ជនរងគ្រោះ​មិនត្រូវបាន​ស្គាល់អត្តសញ្ញាណ​ អាយុប្រហែល​៤០​ឆ្នាំ​ សំបុរ ស​ សង្ស័យជា​ជនជាតិចិន​កាត់សក់ខ្លី​ ពាក់អាវយឺតស​ដៃ​វែង​ខោ​ប្រផេះ​ជើងវែង​។​

​តាមការបញ្ជាក់ពី​ប្រជាពលរដ្ឋម្នាក់​ដែលបើកម៉ូតូមកដល់ចំណុចកើតហេតុ​ គាត់បានឃើញរយន្តម៉ាក​ HILANDER​ ពណ៌ស​មិនចាំស្លាកលេខ​ ចតបែរមុខទៅ​ទិសខាងលិច​ បើកគូទខាងក្រោយ​ ដោយមានមនុស្សប្រុស​ម្នាក់សង្ស័យ​ជា​ជនជាតិចិន​បានទាញវ៉ា​លីធំ​ ពីលើ​រថយន្តទម្លាក់ចុះ​ទៅ​មាត់ជ្រោះ​(គាត់ឈប់ម៉ូតូមើលពីម្ខាងថ្នល់​)​ រួចបានបើករថយន្ត​ទៅ​ទិសខាងលិចបាត់​។​ដោយមានការសង្ស័យ​ គាត់បានចុះ​ទៅ​មើលវ៉ា​លីស​នោះ​ ឃើញថង់​ខ្មៅ​មានជើងមនុស្ស​ គាត់រត់ទៅ​ប្រាប់ អ្នកភូមិក្បែរផ្ទះ​គាត់​ ហើយរាយការណ៍ជូនទៅ​សមត្តកិច្ច​។​

បន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចឃើញ​ថា​សាកសពមានស្លាកស្នាមលើ​ក្បាល​​ពីក្រោយបែកជា​ច្រើនកន្លែង​និងស្នាមរយះ​ក្រោម​ចង្កា​សងខាង​ ៕