ភ្នំពេញ៖ ជនសង្ស័យចំនួន ៦៣នាក់ (ស្រី៩នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេស នៅថ្ងៃទី២៣ ខែកញ្ញា ។ ក្នុងចំណោមជនសង្ស័យទាំង ៦៣នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២៩នាក់ និងប្រើប្រាស់ ៣៤នាក់ ។
វត្ថុតាងដែលចាប់យកសរុប ក្នុងថ្ងៃទី២៣ ខែកញ្ញា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២៩,៧១ក្រាម និង៦០កញ្ចប់តូច, កេតាមីន=៤៨៤៩,៥៨ និងហេរ៉ូអ៉ីន=៤៨៧២ក្រាម ។
+លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប៖
-នគរបាល ១០អង្គភាព៖ ១ / បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា១ ចាប់ ១នាក់។ ២ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច។ ៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៤ក្រាម។ ៥ / ព្រះវិហារ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,០៣ក្រាម។ ៦ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ៧ / រតនះគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។ ៨ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៨នាក់ ចាប់យកIce ២០,៩០ក្រាម។ ៩ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,០២ក្រាម។ ១០ / រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១៤នាក់ ចាប់យកIce ១៣កញ្ចប់តូច កេតាមីន ៤៨៤៩,៥៨ក្រាម និងហេរ៉ូអ៊ីន ៤៨៧២,០ក្រាម។
-កងរាជអាវុធហត្ថ ៣អង្គភាព៖ ១ / កណ្ដាល៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ចាប់យកIce ៣៧កញ្ចប់តូច។ ២ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ១០កញ្ចប់តូច។ ៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,០២ក្រាម ៕