ក្ដៅៗ! តារាកំប្លែងថៃល្បីឈ្មោះ Khom Chauncheun បានស្លាប់ដោយសារជំងឺកូវីដ១៩

0

តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសថៃលោក Khom Chaunchen បានស្លាប់បាត់បង់ជីវិត ខណៈកំពុងព្យាបាលជំងឺកូវីដ១៩ ។

តារាកំប្លែងរូបនេះ មានអាការធ្ងន់ធ្ងរខ្លាំងប៉ុន្មានថ្ងៃមុន ព្រោះតែកូវីដ-១៩ បានចូលទៅវាយលុកសួតធ្ងន់ធ្ងរ ហើយដោយសារលោកមានជំងឺប្រចាំកាយផងនោះ ទើបមិនអាចទ្រាំទ្ររួច ។

សូមរំលឹកថា តារាកំប្លែងរូបនេះរកឃើញមានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ និងចាប់ផ្ដើមមានអាការធ្ងន់ធ្ងរនៅថ្ងៃទី១៤ មេសា ។ មកដល់ថ្ងៃទី២៩ មេសាសុខភាព តារារូបនេះកាន់តែខ្សោយខ្លាំងមែនទែន ដោយជីពចរចុះខ្សោយខ្លាំង ហើយនៅថ្ងៃទី៣០ មេសា លោកបានលាចាកលោកបាត់ទៅ ៕