ភ្នំពេញ៖ ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ហង្សមាស អ្នកនាង ប៉ែន ស្រីពេជ្រ បានប្រកាសឲ្យដឹងថា លោក ឆេង ពន្លកនេត្រា ដែលត្រូវជាស្វាមីរបស់ខ្លួន បានឆ្លង កូវីដ១៩ ចំណែករូបនាងវិញ មិនទាន់ទទួលបានលទ្ធផល ពីក្រសួងសុខាភិបាល នោះឡើយទេ។
ពិធីការិនី ប៉ែន ស្រីពេជ្រ បានបង្ហោះសារលើហ្វេសប៊ុកនៅព្រឹកនេះថា «ជំរាបសួរបងប្អូនទាំងអស់គ្នា នាងខ្ញុំ ប៉ែន ស្រីពេជ្រ ដែលត្រូវជាភរិយា លោក ឆេង ពន្លក នេត្រា។ នាង ខ្ញុំនិងស្វាមីបានធ្វើតេស្តរកមេរោគ COVID-19 កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ហើយលទ្ធផល គឺស្វាមីរបស់នាងខ្ញុំ មានលទ្ធផល វិជ្ជមាន ហើយបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាលរួចរាល់ដែរ កាលពីយប់មិញនេះ តែដោយឡែករូបនាងខ្ញុំមិនទាន់ទទួលដំណឹងពីលទ្ធផលនៅឡើយនោះទេ នាងខ្ញុំក៏រង់ចាំលទ្ធផលផងដែរ ហើយស្របពេលនេះ នាងខ្ញុំកំពុងតែបន្ត ការធ្វើរចត្តឡីសក័នៅផ្ទះ១៤ថ្ងៃ ដើម្បីបន្តតាមដាន។ នាងខ្ញុំនិងស្វាមី សូមអរគុណបងប្អូន ដែលសួរសុខទុក្ខរបស់ពួកខ្ញុំ»។
សូមរំលឹកថា មួយរយៈចុងក្រោយនេះ មានតាចម្រៀង និងសិល្បករសិល្បការិនីមួយចំនួន បានឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ផងដែរ ខណៈអ្នកខ្លះបានទទួល ការព្យាបាលនិងមួយចំនួន ទៀតកំពុងរង់ចាំលទ្ធផលតេស្ត ពីក្រសួងសុខាភិបាល៕