Home កម្សាន្ត ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរដល់ការនាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរាមករាំបង្ហាញនៅលើភ្នំទឹកកកនៅប្រទេស New Zealand

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរដល់ការនាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរាមករាំបង្ហាញនៅលើភ្នំទឹកកកនៅប្រទេស New Zealand

0

ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណ និងកោតសរសើរដល់សិល្បករ សិល្បការិនី ដែលបានគ្រងឈុតអប្សរា រាំបង្ហាញដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand ។

ដោយភ្ជាប់ជាមួយវីដេអូឃ្លីបមួយ ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារនាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះថា «សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand» ។

សូមបញ្ជាក់ជូនថា ឃ្លីបវីដេអូនោះ រាំដោយ នាថការីរបាំបុរាណ សុគា គីមលាង ដែលបានពត់ពែនខ្លួន បង្ហាញក្បាច់រាំដ៏រស់រវើកស័ក្តិសមជានាថការីរបាំបុរាណខ្មែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleឯកឧត្តម Anthony Albanese អញ្ជើញឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ចូលរួមកិច្ចប្រជុំពិសេស អាស៊ាន-អូស្ត្រាលី នៅខែមីនា ឆ្នាំ២០២៤ នៅប្រទេសអូស្ត្រាលី
Next articleបំណង់ប្រាថ្នា ៧១ឆ្នាំរបស់ជនបរទេស ២នាក់បានសម្រេច!! ក្រោយបានមកមើល​ប្រាសាទអង្គរវត្ត​