Napoli – OBN Asia

ក្លឹប Napoli កំពុងរង់ចាំការឆ្លើយតបពី Chelsea
យោងតាមការចេញផ្សាយរបស់ Sky Italia បានអោយដឹងថាក្លឹប Napoli កំពុងរង់ចាំការឆ្លើយតបពី Chelsea ទាក់ទងនឹងសំណើរបស់ពួកគេក្នុងការផ្ទេរយក Romelu Lukaku ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ ការផ្តល់ជូនរបស់ក្លឹបអ៊ីតាលីរួមមានថ្លៃខ្ចីជើងចំនួន ៥លានអឺរ៉ូជាមួយនឹងកាតព្វកិច្ចទិញផ្តាច់ជាអចិន្ត្រៃយ៍នៅរដូវក្តៅក្រោយជាមួយនឹងតម្លៃ ២៥លានអឺរ៉ូ។

កីឡាករ Lukaku ដែលបានចំណាយពេលកាលពីរដូវកាលមុនក្នុងការលេងខ្ចីជើងនៅក្លឹប AS Roma បានបង្ហាញនៅបំណងក្នុងការត្រលប់ទៅកាន់ Serie A ជាកន្លែងដែលគាត់ធ្លាប់លេងអោយក្លឹប Inter Milan ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០២២-២៣។ ការផ្លាស់ប្តូរដ៏មានសក្តានុពលទៅកាន់ Napoli អាចអោយកីឡាករ Lukaku ទៅចូលរួមជាមួយនឹងក្លឹបកំពូលនៅ Serie A មួយទៀត ប៉ុន្តែវាអាស្រ័យទៅលើការសម្រេចចិត្តរបស់ Chelsea ៕

Napoli បានដាក់សំណើរទៅកាន់ Chelsea ហើយ
យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Napoli បានរាយការណ៍ថា បានដាក់សំណើរផ្ទេរកីឡាករ Romelu Lukaku ខណៈពួកគេបានធ្វើការទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងក្លឹប Chelsea ដើម្បីបញ្ជាក់អំពីការផ្ទេរជាអចិន្ត្រៃយ៍សម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្សិក។

ទោះបីជាយ៉ាងណាក៏ដោយការផ្ទេរកីឡាករ Victor Osimhen គឺជាករណីដាច់ដោយឡែកមួយ ខណៈក្លឹបតោខៀវនឹងចរចាអំពីរឿងនេះ នៅពេលដែលការផ្ទេរ Lukaku បានសម្រេច៕

McTominay ចង់ប្តូរទឹកដី
កីឡាករ Scott McTominay ត្រូវបានគេរាយការណ៍ថា គាត់បានប្រាប់អ្នកចាត់ការក្លឹប Napoli លោក Antonio Conte ថាគាត់ចង់ផ្ទេរទៅកាន់ក្លឹបនៅ Serie A នៅរដូវក្តៅនេះ។

ខ្សែបម្រើរបស់ក្លឹប Manchester United បានមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញពី Old Trafford នៅរដូវក្តៅនេះ ខណៈក្លឹប Fulham បានដាក់សំណើរជាច្រើនដងសម្រាប់កីឡាករសញ្ជាតិស្កុតឡេន។

នេះបើយោងតាមការចេញផ្សាយរបស់ La Repubblica បានអោយដឹងថាក្លឹប Napoli ក៏ចង់ចុះហត្ថលេខាលើ McTominay ហើយកីឡាករសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចសម្រាប់គាត់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី៕

នាយកកីឡាក្លឹប Napoli និយាយាបែបនេះពី McTominay
យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថានាយកកីឡាក្លឹប Napoli លោក Manna បាននិយាយថា៖

«កីឡាករ McTominay និង Gilmour គឺជាកីឡាករល្អ…. ប៉ុន្តែពួកគេមិនមែនជាកីឡាកររបស់យើង ដូច្នេះមិនមានយោបល់។ ផ្តោតទៅលើការប្រកួត ហើយពួកយើងនឹងផ្តោតទៅលើការដោះដូរកីឡាករម្តងទៀត»៕

លោក Arteta និយាយពីការពង្រឹងក្រុម Arsenal
ក្លឹប Arsenal បានចាប់ផ្តើមការប្រកួត Premier League របស់ខ្លួនដោយបានយកឈ្នះទៅលើក្លឹប Wolves ក្នុងលទ្ធផល ២ទល់នឹង០ ដែលជាការស៊ុតបញ្ចូលទីរបស់កីឡាករ Kai Havertz និង Bukayo Saka។ ជ័យជម្នះនេះបានផ្តល់នូវការចាប់ផ្តើមដ៏ជោគជ័យមួយសម្រាប់ក្រុមកាំភ្លើងធំ ដែលកំពុងតែស្វែងរកការពង្រឹងទម្រង់លេងពីរដូវកាលមុន ខណៈដែលពួកគេស៊ុតបញ្ចូលទីបាន ៩១គ្រាប់នៅ Premier League ។

ទោះបីជាក្លឹប Arsenal មិនទាន់ធ្វើការពង្រឹងណាមួយនៅក្នុងតំបន់ប្រយុទ្ធក៏ដោយ អ្នកសង្កេតការណ៍មួយចំនួនជឿថាការចុះហត្ថលេខាលើអ្នកបញ្ចប់ទីជាចំណែកដែលក្លឹប Arsenal ត្រូវធ្វើ ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយនឹងក្លឹប Manchester City សម្រាប់ពាន Premier League។ ក្រុមកាំភ្លើងធំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងខ្សែប្រយុទ្ធដ៏ឆ្នើមជាច្រើន រួមមាន Victor Osimhen របស់ Napoli, Benjamin Sesko របស់ RB Leipzig, Alexander Isak របស់ Newcastle និង Viktor Gyokeres របស់ Sporting CP ។ កីឡាករទាំងអស់នេះ នឹងបន្ថែមកម្លាំងនៅក្នុងតំប់ប្រយុទ្ធរបស់ពួកគេ ប៉ុន្តែការកត់សម្គាល់ចុងក្រោយរបស់ Arteta បង្ហាញថាក្លឹបអាចនឹងមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធនៅក្នុងទីផ្សារដោះដូររដូវក្តៅនេះទេ។

ថ្លែងទៅកាន់ talkSPORT បន្ទាប់ពីទទួលបានជ័យជំនះលើក្រុម Wolves លោក Arteta បាននិយាយថា៖ «ខ្ញុំមានជំនឿលើ Havertz យើងមានជំនឿលើ Gabriel Jesus ។ Leandro Trossard បានលេងក្នុងតំណែងនោះ។ ដូច្នេះយើងមានកីឡាករដែលមានគុណភាពនៅតំណែងនេះ ហើយអ្វី​ដែល​ល្អ​បំផុតយើង​អាច​ធ្វើ​បាន​គឺ​ជឿជាក់​លើ​កីឡាករ​ដែល​យើង​មាន ហើយ​ព្យាយាម​កែលម្អ​ពួកគេឲ្យល្អ​និង​មាន​ឆន្ទៈ​ខ្លាំង ហើយ​នោះ​ជា​អ្វី​ដែល​យើង​ផ្តោត​លើ»។

នៅរដូវក្តៅនេះ ក្លឹប Arsenal បានធ្វើការបន្ថែមយ៉ាងសំខាន់ក្នុងក្រុមរបស់ពួកគេរួចហើយ។ ក្រុមកាំភ្លើងធំបានពង្រឹងការការពាររបស់ពួកគេជាមួយនឹងការទិញ Riccardo Calafiori និងពង្រឹងជម្រើសអ្នកចាំទីរបស់ពួកគេដោយបានចុះហត្ថលេខាលើកីឡាករ David Raya ពី Brentford ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍។ ការផ្ទេរទាំងនេះបង្ហាញថាក្លឹប Arsenal មិនឈរនៅស្ងៀមទេ ដែលជាយុទ្ធសាស្ត្រពង្រឹងផ្នែកសំខាន់ៗរបស់ក្រុម។

នៅតំបន់បម្រើ កីឡាករ Mikel Merino របស់ក្លឹប Real Socieda ក៏កាន់តែខិតជិតក្នុងការផ្ទេរមកកាន់ទីក្រុងឡុងដ៏។ កីឡាករ Merino មិនបានបង្ហាញខ្លួនសម្រាប់ក្លឹប Real Sociedad ក្នុងការប្រកួតនាពេលថ្មីៗនេះរបស់ពួកគេជាមួយក្លឹប Rayo Vallecano ដែលបង្កឱ្យមានការរំពឹងទុកបន្ថែមទៀតថា គាត់អាចធ្វើដំណើរទៅកាន់ទឹកដី Emirates ។

ទោះជាយ៉ាងណាក៏ដោយ Arteta នៅតែបញ្ជាក់យ៉ាងតឹងរ៉ឹងអំពីកិច្ចព្រមព្រៀងដែលមានសក្តានុពល ដោយបាននិយាយថា៖ «នៅពេលដែលពេលវេលាមកដល់ ហើយមានជម្រើស។ នៅពេលដែលទីផ្សារបិទបញ្ចប់ក្នុងលីគនេះ យើងនឹងរួចរាល់»។

ខណៈដែល Arsenal ត្រៀមសម្រាប់ការប្រកួត Premier League លើកក្រោយរបស់ពួកគេជាមួយនឹងក្រុម Aston Villa។ ក្រុមកាំភ្លើងធំនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Villa Park នៅថ្ងៃសៅរ៍សប្តាហ៍ក្រោយ ដើម្បីបន្តពង្រឹងការចាប់ផ្តើមរដូវកាលដ៏ខ្លាំងរបស់ខ្លួន ដើម្បីរឆ្ពោះទៅកាន់ការលើកពាន Premier League៕

ក្លឹបនៅ Serie A ចង់បាន McTominay
កីឡាករសញ្ជាតិស្កុតឡេនកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរចេញនៅរដូវក្តៅ ខណៈដែលក្លឹប Fulham បានដាក់សំណើរ ២ដង ប៉ុន្តែត្រូវបានច្រានចោល ស្របពេលដែលក្លឹប Tottenham និង Galatasaray ក៏បានបង្ហាញការចាប់អារម្មណ៍ទៅលើគាត់ផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់អ្នកសារព័ត៌មាន Alfredo Pedulla បានអោយដឹងថាកីឡាករ McTominay ក៏បានពិភាក្សាជាមួយក្លឹប Napoli ហើយកីឡាករវ័យ ២៧ឆ្នាំនេះចាត់ទុកក្លឹបនៅ Serie A ជាជម្រើសអាទិភាពរបស់ខ្លួន។ អ្នកចាត់ការលោក Antonio Conte ក៏បានចាត់ទុកគាត់ជាជម្រើសអាទិភាពដូចគ្នា ខណៈកីឡាករក៏មានជម្រើសផ្សេងទៀតផងដែរ។

កីឡាករ McTominay បានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់នៅ United ទោះបីជាក្លឹបមានជម្រើសក្នុងការពន្យាកុងត្រាសម្រាប់គាត់ ១២ខែទៀត។ គាត់បានស៊ុតបញ្ចូលទី ១០គ្រាប់ក្នុងការបង្ហាញខ្លួន ៤៣ដងសម្រាប់ក្រុមលោក Erik ten Hag កាលពីរដូវកាលមុន ហើយគាត់បានអង្គុយនៅកៅអីបម្រុងក្នុងតង់ទីពីរនៃការប្រកួត Community Shield ជាមួយក្លឹប Manchester City កាលពីសប្តាហ៍មុន ដោយ United បានចាញ់ក្នុងការស៊ុតបាល់១១ម៉ែត្រ។

កីឡាករ McTominay សង្ឃឹមថាទទួលបានកិច្ចព្រមព្រៀងនៅក្នុងរដូវក្តៅនេះ ពីព្រោះទីផ្សារដោះដូរនឹងបិទនៅ ២សប្តាហ៍ទៀត។ United ចាប់ផ្តើមយុទ្ធនាការ Premier League របស់ពួកគេទល់នឹង Fulham កាលពីថ្ងៃសុក្រម្សិលមិញ ខណៈដែល Napoli បើករដូវកាលថ្មី Serie A ជាមួយនឹងការប្រកួតជាមួយ Hellas Verona នៅថ្ងៃអាទិត្យ៕

ការចរចាកំពុងបន្ត​រវាង Chelsea និង Napoli
យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea នៅតែចាប់អារម្មណ៍ទៅលើកីឡាករ Victor Osimhen ខណៈជម្រើសនេះត្រូវបានធ្វើសកម្មភាពឡើងវិញកាលពីសប្តាហ៍កន្លងមក ហើយការចរចាបន្តធ្វើឡើង។

ប៉ុន្តែក្លឹប Chelsea បានបញ្ជាក់ទៅកាន់ក្លឹប Napoli ថាពួកគេនឹងដំណើរការខ្ចីជើងកីឡាកររូបនេះនៅថ្ងៃចុងក្រោយនៃទីផ្សាដោះដូរកីឡាករ។ កីឡាករ Osimhen និងភ្នាក់ងាររបស់គាត់បានបញ្ជាក់យ៉ាងច្បាស់ថាមិនទទួលយកសំណើរខ្ចីជើង និងការកាត់ប្រាក់ឈ្នួលនោះទេ៕

Chelsea នៅតែមិនប្តូរគោលជំហររបស់ខ្លួនលើ Lukaku
យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Chelsea សម្លឹងឃើញការផ្ទេរកីឡាករ Romelu Lukaku និង Victor Osimhen គឺជាការផ្ទេរដាច់ដោយឡែកពីគ្នា។

មិនមានការចរចាអំពីការប្តូរកីឡាករនោះទេ ខណៈក្លឹប Chelsea ផ្តោតទៅលើការលក់កីឡាករ Lukaku ជាអចិន្ត្រៃយ៍តែម្តង។ ខាងក្លឹប Napoli កំពុងតែធ្វើការរឿងនេះជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានព្រមព្រៀងគ្នា ហើយការចរចាជាមួយនឹងក្លឹប Chelsea គឺផ្តោតទៅលើការផ្ទេរជាអចិន្ត្រៃយ៍៕

ក្លឹប Napoli បង្ហាញឆន្ទៈកាន់តែច្បាស់ក្នុងការផ្ទេរយក Lukaku
យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Napoli ត្រូវបានគេរាយការណ៍ថាមានភាពសុទិដ្ឋិនិយមក្នុងការបញ្ចប់ការចុះហត្ថលេខាយកកីឡាករ Romelu Lukaku នៅសប្តាហ៍ក្រោយនេះ។

ខ្សែ​ប្រយុទ្ធ​វ័យ​ ៣១​ឆ្នាំ​មាន​បំណង​ចង់មក​ជួប​គ្នា​ជា​ថ្មីម្តងទៀត​ជាមួយ​លោក Antonio Conte ដែល​បាន​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ថ្មី​របស់ក្លឹប Napoli។ កីឡាករ Lukaku បច្ចុប្បន្នកំពុងរង់ចាំការព្រមព្រៀងរវាងក្លឹប Napoli និង Chelsea ដើម្បីអាចអោយគាត់ធ្វើការផ្ទេរបាន។

មានការរំពឹងទុកផងដែរថាការផ្ទេររបស់កីឡាករ Lukaku អាចជាផ្នែកនៃកិច្ចព្រមព្រៀងក្នុងការនាំយកខ្សែប្រយុទ្ធ Victor Osimhen របស់ក្លឹប Napoli មកកាន់ Stamford Bridge វិញ៕

ក្រុមតោខៀវ នៅតែចង់ទិញកីឡាករចូលបន្ថែមទៀត
ក្លឹបតោខៀវ គឺជាក្លឹបមួយដែលសកម្មជាងគេនៅក្នុងទីផ្សាដោះដូរនារដូវក្តៅនេះ ដោយបានចុះហត្ថលេខាយកកីឡាករមួយចំនួនរួចហើយ។ ពួកគេបានបរាជ័យក្នុងការផ្ទេរកីឡាករ Omorodion ពីក្លឹប Atletico Madrid ប៉ុន្តែពួកគេក៏យកបានខ្សែបម្រើស្លាប Neto របស់ក្លឹប Wolves ហើយឥលូវនេះពួកគេសង្ឃឹមថានឹងអាចយកបានកីឡាករ Victor Osimhen ពីក្លឹប Napoli ផងដែរ។ ខ្សែ​ប្រយុទ្ធ​នីហ្សេរីយ៉ា ​បាន​ប្រាប់​ក្លឹបនៅ​អ៊ីតាលី​ថា​គាត់​ចង់​ចាកចេញ​នៅ​រដូវក្តៅ​នេះ។

ទោះជាយ៉ាងណាក៏ដោយ បើយោងតាមការចេញផ្សារបស់សារព័ត៌មាន Daily Mail បានអោយដឹងថាក្លឹបតោខៀវ នៅតែសម្លឹងរកមើលខ្សែប្រយុទ្ធម្នាក់ទៀតក្នុងជម្រើសដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួន បើទោះបីជាពួកគេបានចំណាយប្រាក់យ៉ាងច្រើនរួចមកហើយ។ នៅពេលនេះក្រុមនៅភាគខាងលិចទីក្រុងឡុងដ៏ មានកីឡាករសរុបចំនួន ៤៤នាក់ ហើយពួកគេសម្លឹងរកមើលការលក់កីឡាករចេញខ្លះមុនទីផ្សារដោះដូរបិទ។

ក្នុងចំណោមឈ្មោះកីឡាករដែលអាចនឹងចាកចេញរួមមានកីឡាករ Raheem Sterling ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លឹប Juventus ខណៈក្លឹបនៅអ៊ីតាលីចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបអង់គ្លេសដែលមានបទពិសោធន៍រូបនេះ។

ក្រុមរបស់លោក Enzo Maresca នឹងប្រកួតជាមួយនឹងក្រុម Manchester City នៅថ្ងៃទី១៨ ខែសីហា សម្រាប់ក្របខណ្ឌ Premier League៕