សែមស័ក្ត វិសាល – OBN Asia

សែមស័ក្ត វិសាល៖ រឿងភាគចម្លងថៃនៅប៉ុស្តិ៍លេខ ៥ វានឹងជះឥទ្ធិពលបន្សល់នូវរឿងអាស្រូវ​ដល់វប្បធម៌កម្ពុជា​
ភ្នំពេញ៖ លោក សែមស័ក្ត វិសាល ចាហ្វាងផលិតកម្ម Wonderfilm បានលើកឡើងថា ការថតចម្លងភាពយន្ត​ពីគេទាំងដុល វានឹងធ្វើឲ្យយើង ច្របូលច្របល់នូវវប្បធម៌ និងទទួលពាក្យរិះគន់ថាក្នុងប្រទេសកម្ពុជាគ្មានផលិតករ​ ដែលមានសមត្ថភាពក្នុងការផលិតភាពយន្ត។

លោក លោក សែមស័ក្ត វិសាល បានលើកឡើងថា ការថតទម្រង់យកតាមរឿងភាគថៃ នៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥ វាជាក្តីកង្វល់​តាំងពី ២ឆ្នាំមុន ដោយមានការជជែកគ្នា ពីបញ្ហាហ្នឹងច្រើនដែរ ប៉ុន្តែ ការជជែកនេះមិនត្រូវដាច់ស្រេចនោះទេ ដោយសារតែវាខុសដែនសមត្ថកិច្ច ក្នុងការទទួលខុសត្រូវ ។​

លោកថា ពិបាកបន្ទោស​ទៅខាងភាគីថៃ ដែលគេស្រែកទាមទារនូវ​កម្មសិទ្ធបញ្ហារបស់គេ ហើយ​ខាងស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៥​ទៀតសោត ក៏មិនបានប្រកាស​ឲ្យទូលាយ ពីលិខិតអនុញ្ញាតិ​ ឲ្យចម្លងថតរឿងភាគនេះ ១០០ ភាគរយនោះទេ ។​

លោកថា ជាសំនួរច្បាស់ណាស់ គេហ្នឹងសួរថា តើការផលិតហ្នឹង​ចម្លងនេះ មានការស្នើសុំទិញកម្មសិទ្ធបញ្ហាត្រឹមត្រូវ ពីប្រភពដើមឬអត់ ? ហើយនេះជាសំនួរ​របស់ប្រជាជនខ្មែរ ជាសំនួរយើងចង់បាននៅពេលហ្នឹងអ៊ីចឹង​។​

លោកបន្តថា សំនួរនេះ មិនគួរសួរតែម្តង បើនិយាយពីផ្លូវច្បាប់ ធម្មតា​នៅក្នុងប្រទេសមួយវិស័យមួយដែលទន់ខ្សោយ មានរឿងជាច្រើនយើងមិនអាច ធ្វើបាន និងអនុញ្ញាតិបាន ក្នុងផ្ទះយើងកំពុងទន់ខ្សោយ តួយ៉ាង​យើងនិយាយពីការសុំទិញសិទ្ធ ។ តាមពិតនៅលើពិភពលោក មានការសុំទិញសិទ្ធ មកផលិត ដើម្បីតម្រាប់តាម ដោយសារតែភាពយន្តនោះមានភាពល្បីល្បាញ វាមានសារអប់រំខ្ពស់ Box Office វាខ្ពស់ ចឹងហើយគេទិញសិទ្ធ មកផលិត ។

តួយ៉ាង យើង​ឃើញការថតចម្លង​ស្នាដៃទាំងស្រុងនៅស្ថានីយ៍ទូរទស្សន៍ ប៉ុស្តិ៍លេខ ៥ នេះ យើងអត់ដឹងច្បាស់ ដោយសារតែការថតមានលំនាំមួយរយភាគរយ ប៉ុន្តែខ្ញុំបានសួរនាំទៅកាន់មន្ត្រីនាយកដ្ឋានភាពយន្ត ហើយខ្ញុំសួរទៅកាន់អ្នកតំណាង អនុញ្ញាតិសិទ្ធនៃការចេញថតហ្នឹង ដោយគេអះអាងថា ការថតរឿងភាគនៅទូរទស្សន៍ គេមិនទៅសុំសិទ្ធថតនៅនាយកដ្ឋានភាពយន្ត តំណាងឲ្យ ក្រសួងវប្បធម៌ អនុញ្ញាតិច្បាប់ក្នុងការចេញថតនោះទេ ។

ផលិតករខាងលើបានលើកឡើងថា ខាងស្ថាប័នពាក់ព័ន្ធបានលើកហេតុផលថា ទូរទស្សន៍គឺស្ថិតនៅក្រោមស្លាកយីហោរបស់ក្រសួងព័ត៌មាន អ៊ីចឹងទៅ ផលិតករដែលគាត់ចង់ថតរឿងភាគដាក់ទូរទស្សន៍ មិនថាផលិតករខ្មែរ ឬផលិតករថៃ គឺមិនទៅសុំសិទ្ធជាមុន មិនយកអត្ថបទរឿង ទៅឆ្លង កាត់ការពិនិត្យពីមន្ត្រីជំនាញ នៅក្រសួងវប្បធម៌វិចិត្រសិល្បៈទេ ដូច្នេះហើយគេថតយកៗ ដោយខាងក្រសួងវប្បធម៌ និងនាយកដ្ឋានភាពយន្តគេ អត់ដឹង ។

លោកបានបន្តថា ខាងមន្ត្រី​ជំនាញនៅនាយកដ្ឋានភាពយន្ត ក៏បានបញ្ជាក់ថា រាល់ថ្ងៃគេបានទទួលការឆ្លងអត្ថបទរឿង តែរឿង​ដែលដាក់ បញ្ជាំងនៅ តាមរោងភាពយន្តប៉ុណ្ណោះ ។

លោក សែមស័ក្ត វិសាល បានបន្តថា បើនិយាយពីផលប៉ះពាល់ ដោយយើងដឹងហើយថា វិសយភាពយន្តក្នុងស្រុកកំពុងស្ថិតក្នុងកម្រិតទាបនៅឡើយ ដូច្នេះហើយ ការប៉ះពាល់ធំបំផុត គឺវាប៉ះពាល់ទៅលើប្រវត្តិសាស្ត្រវប្បធម៌យើងតែម្តង ។ លោកថា វប្បធម៌ និងប្រវត្តិសាស្ត្រយើង ច្រើនណាស់ ផលិតមិនអស់ទេ តែយើងបែរជាមិនផលិតទេ ។ ផលប៉ះពាល់គឺធំធេងមែនទែន ដោយសារតែវាជាទស្សនីយភាព វាជាផលិផលសម្រាប់មើល និងស្តាប់ អ៊ីចឹងយើង យកវប្បធម៌គេមកថតតាមទាំងស្រុង វាជាការសាបព្រោះវប្បធម៌ដទៃ ក្នុងប្រទេសខ្លួនឯងកាន់តែច្រើន ធម្មតា​ផលិករខ្មែរ មិនមានធនធានច្រើន ដូច ផលិករថៃនោះទេ អ៊ីចឹងហើយឧស្សាហកម្មកម្សាន្តគេ​មានល្បឿនលឿនជាងយើង គេថតបានច្រើនជាងយើ​ង​។

លោកថា ថតតាមគេទាំងស្រុងអ៊ីចឹង វានឹងបន្សល់នូវកេរ្តិ៍ឈ្មោះ អាស្រូវ នៅឆ្នាំក្រោយៗ ២០ឆ្នាំក្រោយ ដោយអាចនឹងរកប្រភពវប្បធម៌ច្បាស់ អត់មាន ហើយផលិតករ​ចាស់ៗ​អស់ទៅ វាសល់តែ​ស្នាដៃចម្លងក្លែងក្លាយ លើសលប់នៅលើទីផ្សារទស្សនីយភាពនៅក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើឲ្យយើង​លែងស្គាល់ ថាយើងជានរណា​?