ថៃ – OBN Asia

សមយុទ្ធពស់វែកមាសនៅប្រទេសថៃ និងមានទាហានអាមេរិកចូលរួមប្រមាណ ៦០០០នាក់
បរទេស៖ កងទាហានអាមេរិករាប់ពាន់នាក់បានចូលរួមជាមួយទាហានថៃ និងកូរ៉េខាងត្បូង នៅលើឆ្នេរខ្សាច់ក្នុងប្រទេសថៃសម្រាប់សមយុទ្ធពស់វែកមាស (Cobra Gold) ដែលជាសមយុទ្ធយោធាប្រចាំឆ្នាំដ៏ធំបំផុតមួយនៅអាស៊ី។

សមយុទ្ធដែលដំណើរការចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា មួយនេះ មានការប្រមូលផ្តុំកងទាហានចំនួន ៧.៤០០នាក់នៅក្នុងសកម្មភាពហ្វឹកហ្វឺនទាំងនៅលើមូលដ្ឋានអាកាស ផ្លូវគោក និងសមុទ្រ ព្រមទាំងវគ្គសង្គ្រោះជីវិតក្នុងព្រៃផងដែរ។

ជាមួយនឹងសមាជិកប្រហែល ៦.០០០នាក់នៃកងទាហានអាមេរិក បានធ្វើឱ្យគណៈប្រតិភូសហរដ្ឋអាមេរិកមានចំនួនច្រើនជាង ៤ដងនៃគណៈប្រតិភូដែលបានបញ្ជូនទៅចូលរួមកាលពីក្នុងឆ្នាំ២០២២។

សមយុទ្ធពស់វែកមាស គឺជាសមយុទ្ធយោធាដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលមានប្រទេសចូលរួមចំនួនប្រាំពីរនៅក្នុងសមយុទ្ធយោធាសំខាន់ៗ ដែលរួមមានប្រទេសជប៉ុន សហរដ្ឋអាមេរិក ថៃ កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងសិង្ហបុរី។

ប្រទេសចំនួនបីដែលរួមមានប្រទេសចិន ឥណ្ឌា និងអូស្ត្រាលី នឹងចូលរួមក្នុងសមយុទ្ធជំនួយមនុស្សធម៌។

ប្រទេសចំនួន១០ នឹងចូលរួមជាអ្នកសង្កេតការណ៍ ដែលរួមមានប្រទេសកម្ពុជា ឡាវ ប្រេស៊ីល ប៉ាគីស្ថាន វៀតណាម អាល្លឺម៉ង់ ស៊ុយអែត ក្រិក គុយវ៉ែត និងស្រីលង្កា៕

ប្រភព៖ ក្រសួងព័ត៌មាន

ថៃ ប្រកាសអោយមានការប្រុងប្រយ័ត្នចំពោះវីរុសថ្មី ដែលមានឈ្មោះថា Marburg
បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃសុក្រនេះបានឲ្យដឹងថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានប្រកាសសូមឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការបង្ហាញខ្លួននៃវីរុសប្រភេទថ្មីដែលមានឈ្មោះថា Marburg នឹងដើម្បីប្រឆាំងនឹងវត្តមាននៃមេរោគនេះផងដែរ ដែល Marburg ជាអំបូរនៃវីរុស Ebola ដែលបច្ចុប្បន្នគេមិនទាន់រកឃើញថ្នាំណាមួយសម្រាប់ព្យាបាលវានៅឡើយទេហើយមេរោគនេះឆ្លងតាមរយៈការប៉ះពាល់រវាងមនុស្សនិងមនុស្ស។

មកដល់ពេលនេះ Marburg កំពុងរីករាលដាលសាយភាយនៅតំបន់អាហ្រ្វិកកណ្តាល ហើយវាបានឆក់យកជីវិតមនុស្ស៦នាក់ហើយនៅក្នុងតំបន់នេះ ស្របពេលដែលមនុស្ស១៦នាក់ទៀតកំពុងឆ្លងមេរោគ Marburg។

ក្រសួងសុខាភិបាលថៃបានដាក់ចេញនូវវិធានការពិនិត្យយ៉ាងម៉ត់ចត់ចំពោះអ្នកធ្វើដំណើរទាំងអស់ដែលមកពីភាគកណ្តាលនៃប្រទេស Equatorial Guinea និងប្រទេសជិតខាងរបស់ខ្លួនដើម្បីការពារការឆ្លងចូលក្នុងស្រុក។

លោក Opas Karnkawinpong លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងសុខាភិបាលថៃបាននិយាយថាមកដល់ព្រឹកនេះក្រសួងបាននិងកំពុងតាមដានយ៉ាងដិតដល់នូវការផ្ទុះឡើងនៃជំងឺនេះ ដែលត្រូវបានរកឃើញជាលើកដំបូងនៅក្នុង Equatorial Guinea៕

ប្រភព៖ ក្រសួងព័ត៌មាន

កិច្ចព្រមព្រៀង RCEP បានជួយជំរុញយ៉ាងខ្លាំងនូវសេដ្ឋកិច្ចក្នុងតំបន់
បរទេស៖ ចាប់តាំងពីចូលជាធរមានកាលពីដើមឆ្នាំ២០២២ មក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយជំរុញយ៉ាងខ្លាំងនូវការរួមបញ្ចូលនៃតម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់ ការពង្រឹងទំនុកចិត្តលើការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតកម្លាំងជំរុញថ្មីសម្រាប់កំណើនពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ និងពិភពលោក។ នេះបើយោងតាមអត្ថបទមួយនៅលើគេហទំព័រ Zhongguopinglun របស់ទីក្រុងហុងកុង (ប្រទេសចិន)។

អត្ថបទនេះបានដកស្រង់សម្តីលោក អូរ៉ាម៉ុន ស៊ុបថាវីថាំ អគ្គនាយកនៃនាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃដែលបាននិយាយថា តម្លៃនៃការនាំចេញសរុបរវាងប្រទេសថៃ និងបណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP មានចំនួនជាង ៥០% នៃពាណិជ្ជកម្មបរទេសរបស់ប្រទេសថៃ។

លោក ស៊ុបថាវីថាំ បាននិយាយថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP មានឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសថៃ និងប្រទេសជាសមាជិកដទៃទៀតរបស់កិច្ចព្រមព្រៀង RCEP នេះ។ សម្រាប់ប្រទេសវៀតណាម ការនាំចេញអាហារសមុទ្ររបស់វៀតណាមក៏បានកើនឡើងផងដែរដោយសារកិច្ចព្រមព្រៀង RCEP។

ប្រទេសវៀតណាមបាននាំចេញអាហារសមុទ្រទៅកាន់ទីផ្សារជាង១៦០ នៅជុំវិញពិភពលោក ដែលក្នុងនោះការនាំចេញទៅកាន់បណ្តាប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង RCEP មានចំនួនជាង ៦៣%។ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២២ ការនាំចេញអាហារសមុទ្ររបស់ប្រទេសវៀតណាមបានកើនឡើង ៣៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ២០២១។

យោងតាមស្ថិតិពីរដ្ឋបាលទូទៅរបស់គយចិន (GACC) បានឱ្យដឹងថា ការនាំចូល និងនាំចេញសរុបរវាងប្រទេសចិន និងដៃគូនៃកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០២២ បានឈានដល់ជាង ១២,៩៥ទ្រីលានយន់ (១,៩ទ្រីលានដុល្លារអាម៉េរិក) ដោយបានកើនឡើង ៧,៥% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្មើនឹង ៣០,៨% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសចិន។

អគ្គលេខាធិការនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) លោកស្រី រីបេកកា ហ្រ្គីនស្ពែន បាននិយាយថា ក្នុងបរិបទនៃការថយចុះនៃភាពបើកចំហជាសកល ការកើនឡើងថ្លៃដើមពាណិជ្ជកម្ម និងការរាំងស្ទះនៃខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចព្រមព្រៀង RCEP បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចពិភពលោក។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម រួមជាមួយនឹងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ហើយបានចូលជាធរមាននៅក្នុងប្រទេសជាសមាជិកចំនួន១៤ រួចហើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

ថៃ នឹងបញ្ចុះពន្ធលើអាគុយសាកសម្រាប់រថយន្តអគ្គីសនីពី ៨% មក ១%
បរទេស៖ គណៈកម្មាធិការជាតិស្តីពីគោលនយោបាយរថយន្តអគ្គីសនី (EV) របស់ប្រទេសថៃ ដែលត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាភិបាលរថយន្តអគ្គីសនីបានយល់ព្រមជាគោលការណ៍ទៅលើសំណើដើម្បីបញ្ចុះពន្ធលើអាគុយសាកសម្រាប់រថយន្តអគ្គីសនីពី ៨% នាពេលបច្ចុប្បន្នមកនៅត្រឹមតែ ១% ខណៈដែលមានការផ្តល់ជូននូវថវិកាចំនួន ២៤ប៊ីលានបាត (៧៣០លានដុល្លារអាម៉េរិក) សម្រាប់ការឧបត្ថម្ភធនដល់ឧស្សាហកម្មផលិតអាគុយសាកសម្រាប់រថយន្តអគ្គីសនី។

រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក ស៊ូប៉ាត់តាណាពង្ស ពុនមីចៅ បាននិយាយថា ការឧបត្ថម្ភធននេះនឹងផ្អែកទៅលើមូលដ្ឋានដែលបានប្រើប្រាស់មុនគេ ដោយលោកបាននិយាយបន្ថែមថា ការឧបត្ថម្ភធនគួរតែជួយកាត់បន្ថយតម្លៃអាគុយសម្រាប់រថយន្តអគ្គីសនី និងយានយន្តអគ្គីសនីជារួម ដែលនឹងជួយជំរុញដល់ឧស្សាហកម្មផលិតរថយន្តអគ្គីសនីរបស់ប្រទេស។

លោក ស៊ូប៉ាត់តាណាពង្ស បាននិយាយថា ចំនួននៃការឧបត្ថម្ភធនដែលផ្តល់ជូននេះនឹងអាស្រ័យលើទំហំអាគុយដែលត្រូវបានផលិត។ លោកបានកត់សម្គាល់ថា ក្រុមហ៊ុនផលិតអាគុយសាកសម្រាប់រថយន្តអគ្គីសនីដែលមានសមត្ថភាពតិចជាង ៨ជីហ្គាវ៉ាត់ម៉ោង (GWh) នឹងទទួលបានប្រាក់ឧបត្ថម្ភធនចន្លោះពី ៤០០បាតទៅ ៦០០បាតក្នុង ១គីឡូវ៉ាត់ម៉ោង (kWh) ខណៈដែលរោងចក្រផលិតអាគុយសាកសម្រាប់រថយន្តអគ្គីសនីដែលមានសមត្ថភាពលើសពី ៨ជីហ្គាវ៉ាត់ម៉ោងនឹងទទួលបានចន្លោះពី ៦០០​បាតទៅ ៨០០​បាត​ក្នុង​ ១​គីឡូវ៉ាត់​ម៉ោង។

រដ្ឋាភិបាលថៃកំពុងពន្លឿនការអភិវឌ្ឍថាមពលកកើតឡើងវិញ សេដ្ឋកិច្ចបៃតង និងឧស្សាហកម្មរថយន្តអគ្គីសនីក្រោមគោលនយោបាយ 30@30 របស់ខ្លួន ដើម្បីលើកកម្ពស់ប្រទេសថៃជាមូលដ្ឋានផលិតកម្មរថយន្តអគ្គីសនីនៅក្នុងតំបន់អាស៊ាន។ គោលនយោបាយ 30@30 បានចែងថា ប្រទេសថៃត្រូវតែបង្កើនសមត្ថភាពផលិតយានយន្តគ្មានការបំភាយឧស្ម័ន ឬយានយន្តអគ្គីសនីឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០៕

ប្រភព៖ ក្រសួងព័ត៌មាន

ថៃ និងឡាវ កំពុងចរចាអំពីសក្តានុពលនៃការតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ
បរទេស៖ យោងតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវដែករបស់ប្រទេសថៃ (DRT) បានឱ្យដឹងថា ប្រទេសថៃ និងឡាវកំពុងចរចាអំពីសក្តានុពលនៃការតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ ដែលអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពី ៣០% ទៅ ៥០% ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំ។

កាលពីពេលថ្មីៗនេះ លោក អាធីភូ ចិត្រានូក្រោះ អគ្គនាយករងនាយកដ្ឋាន DRT និងលោកស្រី គីតចាឡាក់ ស្រ៊ីនុចសាត អគ្គនាយករងនៃនាយកដ្ឋានគយ បានទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសឡាវដើម្បីពិភាក្សាអំពីបញ្ហានេះ។

រដ្ឋាភិបាលថៃបាននិយាយថា ពាណិជ្ជកម្មនៅច្រកព្រំដែនថៃ-ឡាវក្នុងខេត្តណងខៃមានតម្លៃ ៩៩,២ប៊ីលានបាត (៣,០២៩ប៊ីលានដុល្លារអាម៉េរិក) កាលពីក្នុងឆ្នាំ២០២២។ ទោះបីជាមានជំងឺរាតត្បាតក៏ដោយ ក៏ពាណិជ្ជកម្មតាមព្រំដែននៅតែកើនឡើង ៣៩,៩% ដែរនៅក្នុងឆ្នាំ២០២២។

ដូចដែលបានរាយការណ៍ដោយកាសែត Laotian Times បានឱ្យដឹងថា ខណៈដែលបំពេញទស្សនកិច្ចនៅក្នុងប្រទេសឡាវ គណៈប្រតិភូថៃ និងសមភាគីឡាវបានទៅទស្សនាស្ថានីយខាំសាវ៉ាត់ក្នុងទីក្រុងវៀងចន្ទន៍ ដែលជាផ្នែកមួយនៃផ្នែកបន្ថែមប្រវែង ៧,៥គីឡូម៉ែត្រនៃផ្លូវដែកឆ្លងកាត់ព្រំដែនឡាវ-ថៃ ដែលតភ្ជាប់ខេត្តណងខៃរបស់ប្រទេសថៃជាមួយស្ថាន៏យ៍ថាណាឡេងរបស់ប្រទេសឡាវ។ ស្ថានីយ៍ថ្មី និងផ្នែកបន្ថែមផ្លូវរថភ្លើងកំពុងត្រូវបានផ្តល់ហិរញ្ញប្បទានជាមួយនឹងប្រាក់កម្ចីគាំទ្រដោយរដ្ឋាភិបាលថៃតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជិតខាង (NEDA)។

ខ្សែរថភ្លើងនេះនឹងត្រូវតភ្ជាប់ទៅនឹងផ្លូវដែកឡាវ-ចិន ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងចិនតាមរយៈប្រទេសឡាវ៕

ប្រភព៖ ក្រសួងព័ត៌មាន

ម្នាក់រត់រួច! ម្នាក់ជាប់ខ្នោះ! ក្រោយធ្វើសកម្មភាពមួយនេះ
កំពង់ឆ្នាំង​៖ ដោយ​បានការ​អនុញ្ញាត​ពី លោក​ឧត្តមសេនីយ៍ មេបញ្ជាការ អ​.​ហ​ខេត្តកំពង់ឆ្នាំង និង​យោង​បទ​ល្មេ​ី​ស​ជាក់ស្ដែង នៅ​វេលា​ម៉ោង​២១:៣០​នាទី​យប់ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ កម្លាំង​អ​.​ហ​ស្រុក​កំពង់ត្រឡាច ចំនួន​០៥​នាក់ រថយន្ត​០១​គ្រឿង ម៉ូតូ​០១​គ្រឿង ដឹកនាំ​ដោយ​លោក​វ​.​ត្រី រស់ វុ​ទ្ធា មេបញ្ជាការ មូលដ្ឋាន​អ​.​ហ​ស្រុក​កំពង់ត្រឡាច បាន​ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​ចំនួន​០១​នាក់៖

១/​ឈ្មោះ រិ​ន ធូ​ម៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ពោធិ៍ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង (​អ្នក​ឆក់​ត្រូវ​បាន​ឃាត់ខ្លួន​)​។

២/​ឈ្មោះ ថៃ រស់នៅ​ភូមិ​លង្វែក ឃុំ​លង្វែក (​អ្នក​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​)​។

​ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់​កាបូប​លុយ​) ដោយ​ធ្វើ​សកម្មភាព ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​C.125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1H.9959 ឌុ​ប​គ្នា ឆក់​កាបូប​ជន​រង​គ្រោះ ឈ្មោះ ប៊ិ​ន សីហា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ក្រុង​-​ខេត្តពោធិសាត់​ (​ដែល​ជិះ​ឌុ​ប​ប្រពន្ធ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៥) បាន​សម្រេច​។

វត្ថុ​តាង​ចាប់​យក​រួម​មាន​៖

-​ម៉ូតូ​ម៉ាក​ហុងដា C125 ចំនួន​០១​គ្រឿង​(​របស់​ជនសង្ស័យ​)

-​កាបូប​ពណ៌​ខ្មៅ​ចំនួន​០១

-​ប្រាក់​ចំ​នួ​ម​១០​មុ​ឺ​ន ៤​ពាន់​រៀល

-​អត្តសញ្ញាណប័ណ្ណ​០២​សន្លឹក

-​កាត​ចាក់​វ៉ាក់សាំង​០១​សន្លឹក

-​កាត​អេ​សុ​ី​លី​ដា​០១​សន្លឹក (​ជា​របស់​ជន​រង​គ្រោះ​) ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ជន​រង​គ្រោះ​វិញ​។

បច្ចុប្បន្ន​ជនសង្ស័យ​និង​ម៉ូតូ​០១​រឿង ត្រូវ​បាន​កម្លាំង​ជំនាញ​អ​.​ហ​ខេត្តកំពង់ឆ្នាំង កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​៕

ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង

ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ប្រឡងបាក់ឌុបជាប់និទ្ទេស C
ភ្នំពេញ៖ ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ គឺ ពេជ្រ ថៃ ដែលបានចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺបានប្រឡងជាប់ហើយ ដោយទទួលបាននៅនិទ្ទេស C (លេខតុ ៨១៩)៕

សមត្ថកិច្ចស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យលួចម៉ូតូបានម្នាក់
សៀមរាប៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦នឹង៥០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះពិនិត្យស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួច ម៉ូតូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩នឹង០០នាទី នៅចំណុចវាលស្រែប្រឡាយថ្មី ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

មន្ត្រីនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថាជនរងគ្រោះឈ្មោះ យឿន ពា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ភឹម ថៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។

តាមចម្លើយសារភាព  នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៦ (ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ)។ បច្ចុប្បន្នករណីខាងលើនេះបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តដើម្បីបន្តនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ថៃ អាចក្លាយជាប្រទេសទី២ ដែលនាំចេញអង្ករច្រើនជាងគេលើលោក
បរទេស៖ យោងតាមសមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងថា ប្រទេសថៃកំពុងឈានទៅរកការឈ្នះប្រទេសវៀតណាមដែលជាអ្នកនាំចេញអង្ករធំជាងគេលំដាប់ទីពីររបស់ពិភពលោកនៅក្នុងឆ្នាំនេះ។

ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ០២២ ប្រទេសឥណ្ឌាបានឈរនៅលើកំពូលតារាងនៃអ្នកនាំចេញអង្ករដែលមានចំនួន ១៧,០៦លានតោន ខណៈដែលប្រទេសថៃស្ថិតនៅលំដាប់ទីពីរដែលមានចំនួន ៦,០២លានតោន។

ប្រទេសវៀតណាមដែលជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទីពីររបស់ពិភពលោកកាលពីឆ្នាំមុន ត្រូវបានរុញទៅកាន់លំដាប់ទីបីជាមួយនឹងការនាំចេញអង្ករចំនួន ៦,០១លានតោន ហើយលំដាប់បន្ទាប់គឺប្រទេសប៉ាគីស្ថាន និងសហរដ្ឋអាមេរិក។

បញ្ជីនៃអ្នកនាំចូលអង្ករច្រើនជាងគេរហូតមកដល់ពេលនេះ ត្រូវបាននាំមុខគេដោយប្រទេសអ៊ីរ៉ាក់ដែលមានចំនួន ១,៣លានតោន បន្ទាប់មកគឺអាហ្វ្រិកខាងត្បូង (០,៦៤លានតោន) សហរដ្ឋអាមេរិក (០,៥៤លានតោន) ប្រទេសចិន (០,៥៣លានតោន) និងបេនីន (០,៣លានតោន)។

សមាគម TREA បាននិយាយបន្ថែមថា នៅក្នុងខែតុលា ប្រទេសថៃបាននាំចេញអង្ករចំនួន ៧៩០ ០០០តោនដែលមានតម្លៃ ១៣,៩៧ប៊ីលានបាត (៤០២,៩លានដុល្លារអាម៉េរិក) ដោយកើនឡើងបាន ២៤,៧% និង ២០,៥% រៀងៗគ្នា បើធៀបទៅនឹងខែ។

សមាគមនេះបានព្យាករថា ការនាំចេញអង្ករក្នុងខែវច្ឆិកាចំនួន ៨០០ ០០០តោន ហើយនឹងកើនឡើងខ្ពស់នៅក្នុងខែធ្នូនេះ ដោយសារតម្រូវការក្នុងអំឡុងពេលបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី។ សមាគម TREA មានទំនុកចិត្តថា ការនាំចេញអង្ករសរុបរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះនឹងឈានដល់គោលដៅដែលមានចំនួន ៧,៥តោន ដែលខ្ពស់ជាងការនាំចេញសរុបកាលពីឆ្នាំមុនដែលមានចំនួន ៦,១២លានតោន។

ទីផ្សារអង្ករធំបំផុតរបស់ប្រទេសថៃ គឺអ៊ីរ៉ាក់ អាហ្រ្វិកខាងត្បូង សហរដ្ឋអាមេរិក ចិន បេនីន ជប៉ុន សេណេហ្គាល់ និងអង់ហ្គោឡា៕

ប្រភព៖ ក្រសួងព័ត៌មាន

ជនសង្ស័យ ២នាក់ យកដែកទីបជ្រុង ទៅវាយក្បាលបុរសម្នាក់
កោះកុង៖ នៅថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០និង០០នាទី នៅចំណុចភូមិ ចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា  មានករណីហឹង្សា ដោយចេតនា ប្រើដោយអាវុធ ( ដែកទីបជ្រុង ) បង្កឡើងដោយជនសង្ស័យ ០២ នាក់ប្រុស បានយកដែកទីបជ្រុងវាយទៅលើ ជនរងគ្រោះ បណ្តាលអោយរងរបួសចំក្បាល ។

សមត្ថកិច្ចនគរបាល ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់៖ ជនសង្ស័យ ទី១. ឈ្មោះ សាយ ថៃ ភេទ ប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅ ភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង មុខរបរ កម្មករ ។ ជនសង្ស័យ ទី២. ឈ្មោះ សុខ តើម ភេទ ប្រុសអាយុ ២១ ឆ្នាំ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង (រត់គេចខ្លួនបាត់)។ ៣.ជនរងគ្រោះឈ្មោះ ជន់ ជា ភេទ ប្រុស អាយុ ៤៧ ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិ ចាំយាម ឃុំ ប៉ាក់ខ្លង (រងរបួសស្រាល)។ជនសង្ស័យទាំងពីរនាក់ បានយកដែកទីបជ្រុងវាយចំក្បាល និងទាត់ដួលទៅដី។ មូលហេតុ បង្ករឡើងដោយទំនាស់ពាក្យសម្តីពេលផឹកស៊ីជាមួយគ្នា ។

បច្ចុប្បន្ន កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ និងបំពេញសំណុំរឿងបញ្ជូន ទៅផែនការងារព្រហ្មទណ្ឌខេត្តចាត់ការបន្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ