ត្រីរាជ – OBN Asia

ត្រីរាជ អាចមានប្រវែងដល់ទៅ ៣ម៉ែត្រ និងទម្ងន់ដល់ទៅ ៣០០គីឡូក្រាម
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ត្រីរាជស្ថិតក្នុងចំណោមត្រីធំបំផុតទាំង ៣ ប្រភេទនៅកម្ពុជា ត្រីរាជជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំ ៣ ប្រភេទគឺបបែលយក្ស និងត្រីគល់រាំង។ ត្រីរាជអាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ត្រីរាជស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកា មានស្បែករលោង មានពុកមាត់ខ្លី០២គូ និងមានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន០៧ ព្រុយខ្លាញ់តូច ព្រុយគូថវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។

ត្រីរាជ ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរងការគំរាមកំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ IUCN ហើយត្រីនេះត្រូវបានចុះបញ្ជីឧបសម្ព័ន្ធ១ របស់អនុសញ្ញាសាយតេស (CITES) ផងដែរ ដែលហាមដាច់ខាត ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូនផ្សេងៗ។

ត្រីរាជត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹកជញ្ជូន តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ តាមរយៈក្រមនេសាទលេខ ៨០ នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ និងបច្ចុប្បន្នតាមរយៈអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ ស្តីពីប្រភេទធនធានជលផលដែលកំពុងរងគ្រោះថ្នាក់នៅកម្ពុជា (ទឹកសាប)។ គិតមកទល់ពេលនេះ ក្នុងចំណោមត្រីធំៗបំផុតទាំង ៣ ប្រភេទ គឺទី១ ត្រីបបែលយក្ស ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង។

ត្រីរាជ គឺជាប្រភេទត្រីគ្មានស្រកាទឹកសាបដ៏ធំបំផុត។ វាចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ហើយជាប្រភេទត្រីធ្វើចរាចររយៈចម្ងាយឆ្ងាយ។ ត្រីរាជតែងតែត្រូវចាប់បានជារឿយៗ នៅតាមគន្លងដាយត្រីនៅទន្លេសាប ហើយការចាប់បាននេះ គឺនៅពេលដែលវាធ្វើចរាចរចេញពីបឹងទន្លេសាប នៅខែតុលា ទៅរកកន្លែងពងកូន និងលាក់ខ្លួននៅតាមអន្លង់ជ្រៅៗ តាមដងទន្លេមេគង្គលើ។ ត្រីរាជពេញវ័យ អាចបន្តពូជបាន នៅពេលមានអាយុចាប់ពី ០៦ ទៅ ០៨ឆ្នាំ ហើយពួកវាពងកូនចាប់ពីខែមិថុនា ទៅដល់ខែកក្កដា នៅបឹងទន្លេសាប ហើយកូនត្រីរាជពេលកើតដំបូងមានប្រវែង ១២ ទៅ ១៥សង់ទីម៉ែត្រ។ ត្រីរាជអាចរស់បានរហូតដល់អាយុ៦០ឆ្នាំ ហើយជាប្រភេទត្រីដែលធំលូតលាស់លឿនបំផុត គឺក្នុង១ឆ្នាំ អាចឡើងទម្ងន់ជាង១០គីឡូក្រាម។ ត្រីរាជស៊ីស្លែជាអាហារចំបង ដោយឡែកសត្វល្អិតក្នុងទឹក គឺជាអាហារបន្ទាប់បន្សំ។

តាមរបាយការណ៍ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គេបានប្រទះឃើញត្រីរាជមួយក្បាលដែលមានទម្ងន់ជិត ៣០០គីឡូក្រាម និងមានប្រវែង ២,៧៤ម៉ែត្រ ដែលចូលដាយត្រី។ ត្រីរាជ នេះត្រូវបានបំពាក់ឧបករណ៍តាមដាន និងបានលែងចូលទៅក្នុងទន្លេវិញ៕

ប្រភព៖ ក្រសួងព័ត៌មាន

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ តាមដានការផ្លាស់ទីរបស់ត្រីរាជ និងត្រីបបែលយក្សទឹកសាបនៅក្នុងទន្លេមេគង្គ
ភ្នំពេញ៖ មន្ត្រីគម្រោងអច្ឆរិយភាព នៃទន្លេមេគង្គ Wonders of the Mekong បានឱ្យដឹងនៅថ្ងៃច័ន្ទ ១៤រោច ខែអស្សុជឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះថា សត្វត្រីជាងមួយពាន់ប្រភេទ អាស្រ័យនៅក្នុងទន្លេមេ គង្គ ដែលជាទន្លេវែងជាងគេបំផុតនៅអាស៊ីអាគ្នេយ៍ ហើយត្រីទាំងនេះផ្តល់អាហារនិងប្រូតេអ៊ីន ដល់មនុស្សរាប់លាននាក់ រស់នៅអាងទន្លេនេះ។

ប្រភពមន្ត្រីដដែលបញ្ជាក់ទៀតថា ប្រភេទត្រីធ្វើការផ្លាស់ទី ដែលពិសេសនិងជិតផុតពូជដូចជា៖ ត្រីរាជ និងត្រីបបែលយក្សទឹកសាប ចាត់ទុកទន្លេនេះជាផ្ទះរបស់ពួកវា។ ក៏ប៉ុន្តែពេលវេលា និងទីកន្លែងដែលប្រភេទត្រីទាំងនេះផ្លាស់ទីក្នុងអាងទន្លេ នៅតែជារឿងដែលគេមិនទាន់ដឹងច្បាស់នៅឡើយ។

គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងដៃគូនានា កំពុងសហការជាមួយសហគមន៍មូលដ្ឋានលើការសិក្សាពី acoustic telemetry ដើម្បីតាមដានការផ្លាស់ទីរបស់ត្រីទាំងនេះ ៕

ប្រភព៖ ក្រសួងព័ត៌មាន

ត្រី​រាជ​មួយ​ក្បាល ទម្ងន់​ប្រហែល ១២០​គីឡូ ត្រូវ​បាន​ប្រលែង​ចូល​ក្នុង​ទន្លេ​វិញ
ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១​ម្សិលមិញ​នេះ មាន​ត្រី​រាជ​មួយ​ក្បាល ដែល​មាន​ទំងន់​ប្រមាណ ១២០​គីឡូក្រាម នឹង​ប្រវែង​ប្រហែល ២.៥​ម៉ែត្រ ត្រូវ​បាន​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ​នៅ​តំបន់​ព្រែក​តា​មា​ក់​។ ហើយ​ត្រី​រាជ​ខាងលើ ត្រូវ​បាន​ដោះ​លែង​ចូល​ទៅ​ក្នុង​ទន្លេ​វិញ​ផង​ដែរ នៅ​ត្រង់​ចំណុច​ព្រែក​តា​កូវ​។

បើ​តាម​ប្រភព​ពី​គណនី​ហ្វេ​ស​ប៊ុ​ក Souden Ly បាន​បញ្ជាក់​ថា “​នា​រាត្រី​ថ្ងៃអាទិត្យ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ នេះ ខ្ញុំ​បាន​ជួយ​សង្គ្រោះ​ត្រី​រាជ​មួយ​ក្បាល (Mekong Giant Catfish) ទម្ងន់​១២០​គីឡូ ប្រវែង​ប្រហែល​២.៥​ម៉ែត្រ ដែល​ត្រូវ​បាន​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ​នៅ​តំបន់​ព្រែក​តា​មា​ក់ ទន្លេមេគង្គ​លេ​ី​។ ត្រី​រាជ​ដ៏​ធំ​នេះ​ត្រូវ​បាន​ដោះ​លែង​ចូល​ក្នុង​ទន្លេមេគង្គ​វិញ​នៅ​ត្រង់​ចំណុច​ឃុំ​ព្រែក​តា​កូវ ដោយ​មាន​សុខ​ភាពរឹងមាំ​ល្អ​មិន​មាន​របួស​ស្នាម​ធំដុំ​ទេ​។ ត្រី​រាជ​ជា​ត្រី​ដែល​ស្ថិត​ក្នុង​បញ្ជី​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​ត្រី​កម្រ​បំផុត​របស់​កម្ពុជា​យេ​ី​ង​ទាំងអស់​គ្នា ដែល​តម្រូវ​អោយ​យេ​ី​ង​គ្រប់​ៗ​រូប​ចូលរួម​ការពារ​ប្រឆាំង​ការ​បរិភោគ ការ​នេសាទ និង​ការ​ជួញដូរ​គ្រប់​រូបភាព​។  សូម​ចូលរួម​ថែរក្សា​អភិរក្ស​ធនធាន​មច្ឆជាតិ​របស់​កម្ពុជា​យេ​ី​ង​អោយ​បាន​គង់វង្ស​ជា​និរន្ដរ៍​តទៅ !”​។

គួរ​បញ្ជាក់​ថា​ត្រី​រាជ​ស្ថិត​ក្នុង​អំបូរ ប៉ង់​ហ្គា​ស៊ី​ដេ (Pangasiidae) ហើយ​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Mekong Giant Catfish និង​មានឈ្មោះ​វិទ្យាសាស្ត្រ Pangasianodon gigas ដែល​អាច​មាន​ប្រវែង​រហូត​ដល់ ៣​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ ៣០០​គីឡូក្រាម​។ ត្រី​រាជ​ស្ថិត​ក្នុង​ក្រុម​ត្រី​ដែល​ពុំ​មាន​ស្រកី មាន​ស្បែក​រលោង មាន​ពុកមាត់​ខ្លី​០២​គូ និង​មាន​ព្រុយ​ខ្នង​ច្បាស់ និង​មាន​ទ្រនុង​រឹង​ចំនួន​០៧ ព្រុយ​ខ្លាញ់​តូច ព្រុយ​គូទ​វែង​មិន​ជាប់​ជាមួយ​កន្ទុយ និង​មាន​មាត់​នៅ​នៅ​ខាងក្រោម​៕