សារព័ត៌មាន Mundo Deportivo អះអាងថាក្លឹប Atlético Madrid នឹងពិចារណាលើកិច្ចព្រមព្រៀងដោះដូរបូករួមទាំងសាច់ប្រាក់សម្រាប់ Julian Alvarez ប្រសិនបើ Viktor Gyokeres ផ្លាស់ប្តូរទៅទៅកាន់ទឹកដីអេស្ប៉ាញ។
លោក Diego Simeone ចង់បានអ្នកជំនួសម្នាក់មុនពេលពិចារណាលក់កីឡាករអាហ្សង់ទីនរូបនេះ ដោយគ្រូបង្វឹករបស់ក្លឹប Atlético ជាអ្នកគាំទ្រខ្សែប្រយុទ្ធស៊ុយអែតរូបនេះ។
យ៉ាងណាក៏ដោយ Alvarez ហាក់ដូចជាស្ទាក់ស្ទើរក្នុងការវិលត្រឡប់ទៅកាន់ Premier League វិញ ដែលធ្វើឲ្យការផ្លាស់ប្តូរនេះហាក់ដូចជាមិនមែនជាជម្រើសដំបូង៕







