ខ្សែការពារកណ្តាលរបស់ក្រុម Tottenham កីឡាករ Micky van de Ven ត្រូវបានលោក Jose Mourinho ចង់បានឲ្យទៅចូលរួមជាមួយក្លឹប Real Madrid។
យោងតាមកាសែតអេស្ប៉ាញ Marca កីឡាករអន្តរជាតិហូឡង់រូបនេះចង់ចាកចេញ ហើយអាចមានតម្លៃចន្លោះពី 50 លានអឺរ៉ូ (43.2 លានផោន) ដល់ 85 លានអឺរ៉ូ (73.4 លានផោន)។
ភ្នាក់ងាររបស់គាត់គឺលោក Jose Fortes បាននិយាយកាលពីខែមេសា ឆ្នាំ 2025 ថា «Micky ក៏មានគុណភាពក្នុងការលេងឱ្យក្លឹបធំដូចជាក្លឹប Real Madrid នៅថ្ងៃណាមួយដែរ។ ក្រៅពីនេះ ម៉ាឌ្រីដក៏ត្រូវការខ្សែការពារដែលមានលក្ខណៈដូចគាត់»៕







