Mason Greenwood ត្រូវបានគេរាយការណ៍ថា បានយល់ព្រមចុះកិច្ចសន្យាជាមួយក្លឹបទួរគី Fenerbahce។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Manchester United រូបនេះ ហាក់ដូចជាត្រៀមខ្លួនចាកចេញពីក្លឹប Marseille នៅរដូវក្តៅនេះ ក្នុងការផ្លាស់ប្តូរមួយដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ក្លឹបបិសាចក្រហម Man Utd ដោយសារតែលក្ខខណ្ឌលក់កីឡាករវ័យ 24 ឆ្នាំរូបនេះ។
លោក Hakan Safi បេក្ខភាពប្រធានក្លឹប Fenerbahce ត្រូវបានគេដកស្រង់សម្តីថា «យើងបានឈានដល់កិច្ចព្រមព្រៀងជាមួយ Mason Greenwood»។
លោក Safi បានបន្ថែមថា «កិច្ចព្រមព្រៀងនេះនឹងមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ 2030 ប្រសិនបើខ្ញុំឈ្នះការបោះឆ្នោត»៕







